Ad Code

រថយន្ត​ដឹក​កុងតឺន័រ​បើក​ទាក់​ខ្សែកាប ខ្សែភ្លើង ខ្សែ​ដាច់ ធ្លាក់​រប៉ាយ ពេញ​ផ្លូវ​

ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បើក​ទាក់​ខ្សែកាប ខ្សែភ្លើង និង​ខ្សែ​ទូរស័ព្ទ​ដាច់​បាក់​បង្គោល អស់​៤ ដើម ធ្លាក់​រប៉ាយ ពេញ​ផ្លូវ ប៉ុន្តែ​មិន​បណ្ដាល​នណា​ម្នាក់​រងគ្រោះថ្នាក់​ទេ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​២៣ ខែសីហា​​ឆ្នាំ​២០១៥ ស្ថិតនៅ​ខាង​លិច​ផ្សារ​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន។


សាក្សី បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ  គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ដឹកទំនិញ យក​ទៅ​ស្តុក​នៅក្នុង​ឃ្លាំង  នៅ​ម្តុំ​ទួល​ស្វាយព្រៃ ១ ដោយ​បើកបរ តាមផ្លូវ​៣១៨ លុះ​បើក​មកដល់​ខាងលិច​ផ្សារ​អូរ​ឡាំ​ពិក រថយន្ត​បាន​បើក​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ បាក់​បង្គោល​ភ្លើង​អស់​៤​ដើម​ធ្លាក់ ខ្សែភ្លើង​ធ្លាក់​រប៉ាត់រប៉ាយ ពេញ​ផ្លូវ មិនអាច អោយ​រថយន្ត​ដទៃទៀត ធ្វើ​ចរាចរណ៍​បាន​ឡើយ។


អ្នកបើកបរ​ឈ្មោះ សួន ណាក់ ស្នាក់នៅ​ម្តុំ​ផ្សារ​កាណា​ឌី​យា បាន​និយាយ​ថា ការ​បើក​ទាក់​ខ្សែ​ភ្លើង​ដោយសារ តែ  ដាក់​បង្គោល​ទាប​ពេក ទើប​ធ្វើអោយ​ឡាន​គាត់ បើក​ទាក់។ គាត់​បន្ត​ថា គាត់​នៅតែ​សង​គេ​ដដែល​ហ្នឹង ប៉ុន្តែ បាន​សំណូមពរ  ទៅដល់​អ្នក​ដាក់​បង្គោល និង​ក្រុមហ៊ុន​ ដែល​ត​ខ្សែ​ទាំង​អស់ មេត្តា​ពិនិត្យ​និង​ដាក់ឲ្យ​ខ្ពស់ បន្តិច​ទៅ។ ក្រោយពី កើតហេតុ​អ្នកបើកបរ​និង រថយន្ត ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឲ្យ​ម្ចាស់​ធ្វើ​ការ​សង​សំណង នៃ​ការ​បាក់​បង្គោល​ភ្លើង​នេះ៕


Nita-24-A-41-FullNita-24-A-42-FullNita-24-A-43-FullNita-24-A-44-Full



រថយន្ត​ដឹក​កុងតឺន័រ​បើក​ទាក់​ខ្សែកាប ខ្សែភ្លើង ខ្សែ​ដាច់ ធ្លាក់​រប៉ាយ ពេញ​ផ្លូវ​

Post a Comment

0 Comments

Close Menu