Ad Code

ព្រឹត្តិការណ៍​«​ភ្នំពេញ​ទីក្រុង​កើត​ឡើង​វិញ​» នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​មហោស្រព​វប្បធម៌​អន្តរជាតិ​នៅ​ប្រទេស​បារាំង

ព្រឹត្តិការណ៍​«​ភ្នំពេញ​ទីក្រុង​កើតឡើង​វិញ​» នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​មហោស្រព​វប្បធម៌​អន្តរជាតិ​លើក​ទី​៤ «​លី​ស​៣០០០» ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី ១៧ ​ខែ​មករា ​ឆ្នាំ​២០១៦ នៅ​ទីក្រុង​លី​ស ​ប្រទេស​បារាំង ក្រោម​ប្រធានបទ «​ការ​កើត​ឡើងវិញ​»​។



សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​​ រាជធានី​ភ្នំពេញ និង​សិល្បករ​កម្ពុជា​នឹង​ចូលរួម​ជា​កិត្តិយស ក្នុង​មហោស្រព​វប្បធម៌​អន្តរជាតិ​លើក​ទី​៤«​លើស​៣០០០» ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥ ដល់​ថ្ង​ទី​១៧ ខែ​​មករា ឆ្នាំ​២០១៦​នៅ​ទីក្រុង​លី​ស​ប្រទេស​បារាំង ក្រោម​ប្រធានបទ​«​ការ​កើត​ឡើងវិញ»។ ក្នុង​រយៈពេល​៤​ខែ ស្នាដៃ​សិល្បករ​ចំនួន​២០​រូប នឹង​ត្រូវ​ដាក់​តាំង​ជូន​សាធារណជន​ទស្សនា នៅ​ក្នុង​មហោស្រព​វប្បធម៌​មហោឡារិក​នេះ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សិល្បករ​មកពី​ទីក្រុង​សេ​អ៊ូ​ល រី​យូ ឌី​ត្រ​យ និង​អេ​ដ​ហូ​វែ​ន​។ ការ​អញ្ជើញ​សិល្បករ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បង្ហាញ​ពី​ការ​ទទួលស្គាល់​ដ៏​ធំធេង ចំពោះ​ភាព​រស់រវើក​នៃ​ស្នាដៃ​សិល្បករ​កម្ពុជា។


វត្តមាន​របស់​រាជធានី​ភ្នំពេញ​ក្នុងចំណោម​ទីក្រុង​មួយ​ចំនួន​តូច ដែល​ត្រូវបាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​មហោស្រព​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​។ ភ្នំពេញ​គឺជា​និមិត្តរូប​នៃ​ទីក្រុង​តែមួយគត់​ក្នុង​សម័យ​បច្ចុប្បន្ន ដែល​ធ្លាប់​មានការ​ជម្លៀស​ប្រជាជន​ទាំង​អស់​ឲ្យ​ចាកចេញ​ដោយ​បង្ខំ ហើយ​ជាទី​ក្រុង​ដែល​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ក្នុង​រយៈពេល​ប្រមាណ​ជិត​៤។ បន្ទាប់ពី​ឆ្នាំ​១៩៧៩ ភ្នំពេញ​ត្រូវ​បាន​កសាង​ឡើង​វិញ ខណៈ​ដែល​សិល្បករ និង​បញ្ញវន្ត​ខ្មែរ​ប្រមាណ​៩០%​បាន​បាត់​បង់ជីវិត​។ ការ​រស់​ឡើងវិញ​នេះ ​ទីក្រុង​ភ្នំពេញ បាន​បណ្ដុះ​គំនិត​ដល់​សិល្បករ​កម្ពុជា​ជាច្រើន ដែល​បាន​បង្កើត​ស្នាដៃ​ថ្មីៗ​តាម​ឯកទេស​របស់ខ្លួន ( មានការ​ផលិត​វីដេអូ ការសម្ដែង​ការថតរូប​ចម្លាក់ ។​ល​។​) ជាពិសេស​ដោយសារ​មានការ​គាំទ្រ​ពី​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា។


មហោស្រព​នេះ​ក៏​ជា​ឱកាស​មួយ​ផង​ដែរ ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​នូវ​ស្នាដៃ​របស់​សិល្បករ​ខ្មែរ ដែល​មិនសូវ​បាន​ចេញ​ក្រៅ​ប្រទេស។ ក្រៅពី​ពិព័រណ៍​ស្នាដៃ​សិល្បៈ ព្រឹត្តិការណ៍​ពិសេស​មួយ នឹង​ផ្ដោត​លើ​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ​២០១៦។ នោះ​គឺ​ព្រឹត្តិការណ៍​«​ទីក្រុង​កើតឡើង​វិញ​»​ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក គ្រី​ស្យ​ង់ កូ​ហ្ស៊ូ​ល ។ សិល្បករ​បារាំង​រូបនេះ​ធ្លាប់បាន​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​សិល្បករ​កម្ពុជា​ក្នុងការ​រៀបចំ​«​មហោស្រព​រូបថត​ភ្នំពេញ​»៕


M27-09-15-f1



ព្រឹត្តិការណ៍​«​ភ្នំពេញ​ទីក្រុង​កើត​ឡើង​វិញ​» នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​មហោស្រព​វប្បធម៌​អន្តរជាតិ​នៅ​ប្រទេស​បារាំង

Post a Comment

0 Comments

Close Menu