Ad Code

លោក​គ្រូ​ចិន​សែ រៀបរាប់​អំពី​ពិធី​សែន ព្រះ​ខែ​នៅ​ថ្ងៃ​នេះ

ភ្នំពេញ ​៖​ ថ្ងៃនេះ​គឺជា​ថ្ងៃ បុណ្យ​សែន​ព្រះ​ខែ ដែល​ជា​ប្រពៃណី​របស់​ជនជាតិ​ចិន ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង មិន​ថា​បងប្អូន​មាន​ខ្សែស្រឡាយ​កាត់​ចិន ឬ​ប្រជាជន​ខ្មែរ​យើង​ទេ គឺ​គាត់​តែងតែ​ប្រារព្ធ​នូវ​ពិធីបុណ្យ​ប្រពៃណី​នេះដែរ​។​



ដោយសារតែ​មិនសូវ​យល់ច្បាស់​អំពី​ពិធី​រៀបចំ​សែន​នា​វេលាយប់​នេះ កម្ពុ​ជាថ្មី បាន​ជួប​ជាមួយ លោកគ្រូ​ចិន​សែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់ ដើម្បី​សួរនាំ​អំពី​វិធី​រៀបចំ​សែន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ដែល​គាត់​ចេះ​ចាំ​ត​ពី​ដូនតា​របស់​គាត់​មក។


លោកគ្រូ​និយាយ​ខ្មែរ​មិនសូវ​ច្បាស់​ បាន​រៀបរាប់​ប្រាប់​អំពី​របៀប​សែន​ដូចតទៅ​នេះ​៖


១. រណ្ដាប់​សែន​ព្រះ​ខែ​

•​នំ​សែន​ព្រះ​ខែ​​ចំនួន​១​ចាន​៤​នំ ឬ​ច្រើនជាង​នេះ​តាម​ចិត្ត​ចង់

•​នំ​សែន​ព្រះ​ខែ អត់​ស្នូល​ ចំនួន​១​តូច ឬ​ធំ​តាម​ចិត្ត​ចង់​

•​ផ្កា​ស្រស់ ៧​ពណ៌​ ចំនួន ២​ថូ ហាម​យក​ផ្កា​ពណ៌​ស​

•​​ផ្លែឈើ​ចម្រុះ ៣​មុខ ឬ​៥​មុខ ចំនួន​២​ចាន ឬ​ច្រើន​តាម​ចិត្ត​ចង់​

•​​ផ្លែ​ក្រូច​ខ្លុង​ចំនួន​២​ផ្លែ​

•​​​ត្រាវ​ចំហុយ​​ចំនួន​១​ចាន​

•​​​ម្ហូបបួស (​ពពុះសណ្ដែក ជី​ឆាយ ត្រចៀក​កណ្ដុល ផ្កាចេក មីសួ​) ចំនួន ១​ចាន​

•​​​តែមួយ​ប៉ាន់​

•​​​កែវ​តែ ចំនួន ៣

•​​​កែវ ឬ​កំប៉ុង ជើងធូប ដាក់​អង្គរ ពេញ​

•​​​ក្រដាស មាសប្រាក់ សម្រាប់​សែន​មួយ​កំប្លេ​

•​​​ធូប វែង​ល្មម និង​ទៀន​ធំ​ល្មម មួយ​គូ​ រៀបចំ​តុ​ស្អាត​មួយ​ធំ​ល្មម ដាក់​របស់​សែន​ទាំងអស់នេះ អោយមាន​របៀប​។

២. ពិធី​សែន​

•​​​ម៉ោង​ល្អ ចាប់ផ្ដើម​សែន​គឺ ពី​ម៉ោង ៥​ល្ងាច ដល់​ម៉ោង ៧​យប់ (​ល្អ​ណាស់​) ឬ ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ១១​យប់ (​ល្អ​មធ្យម​)

•​​​ឆុង​នឹង​ឆ្នាំ ជូត អាយុ ៥៦ និង ៦៨ ដូចនេះ​ហាម​កុំ​ឲ្យ​គាត់​ចូលរួម​ក្នុង​ពិធី​នេះ​

•​​​ពេល​សែនបែ​មុខ​ទៅ​ទិស អាគ្នេយ៍ (​ខាងកើត​ឈាង​ខាងត្បូង​) ឬ​ទិស ពាយព្យ (​ខាងជើង​ឆៀង​ខាងលិច​) ឬ​ទិស និរតី (​ខាងត្បូង​ឆៀង​ខាងលិច​)


ពេលវេលា​ល្អ​មកដល់ អុជ​ទៀន និង​ធូប ៣​សរសៃ រួច​បួងសួង​តាម​ចិត្ត​ដែល​ប្រាថ្នា​ចង់បាន​ទៅ​ព្រះ​ខែ​ដោយ​ប្រាប់​ពី ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីលំនៅ រួចហើយ​ ដោត​ធូប​នោះ​ក្នុង​កំប៉ុង​ជើងធូប។ បន្ទាប់មក​ចាក់​តែ ក្នុង​កែវ​ទាំង​៣ រួច​លើ​ក កែវ​ម្ដង​មួយៗ ជូន​ព្រះ​ខែ រួចហើយ លើក​ថ្វាយ​ព្រះ​ខែ នូវ​នំ ផ្លែឈើ និង​របស់​ផ្សេងទៀត រួម​ទាំង​ក្រដាស​​មាសប្រាក់​។ ចុង​បញ្ចប់​សំពះ​អរគុណ​៣​ដង ​ជា​ការ​ស្រេច។


ជា​ចុងក្រោយ លោកគ្រូ​សូម​ជូនពរ ឲ្យ​គ្រប់​ក្រុម​គ្រួសារ​មាន​សិរី​សួស្ដី រីករាយ​សប្បាយ​ក្នុង​ថ្ងៃ​សែន​ព្រះ​ខែ៕



លោក​គ្រូ​ចិន​សែ រៀបរាប់​អំពី​ពិធី​សែន ព្រះ​ខែ​នៅ​ថ្ងៃ​នេះ

Post a Comment

0 Comments

Close Menu