Ad Code

ធី​សុវណ្ណ​ថា ​កំពុង​ឈឺចាប់ អាម៉ាស់​ និង​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់

ភ្នំពេញ​ ៖​ កញ្ញា​ធី សុវណ្ណ​ថា ដែល​មាន​ភាព​លេចធ្លោ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ជា​បេក្ខជន​ម្នាក់​នៅ​ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ​នោះ ​​កំពុង​មាន​ការ​ឈឺចាប់ ​អាម៉ាស់​ និង​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង​រហូត​សរសេរ​សុំទោស​ឪពុកម្ដាយ​ លោកគ្រូ​អ្នកគ្រូ និង​អ្នក​គាំទ្រ​នាង​ទាំង​អស់​ចំពោះ​ការ​ប្រឡង​ធ្លាក់​របស់​នាង។


កញ្ញា​ធី សុវណ្ណ​ថា​បាន​សរសេរ​នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នៅ​មុន​នេះ​ប្រមាណ​១​ម៉ោង​ថា ​«​សុំទោស​ពុក​ម៉ែ ដែល​ជួយឧបត្ថម្ភ​ការសិក្សា​ឲ្យ​កូន សុំទោស​លោកគ្រូ​អ្នកគ្រូ ដែល​ខំប្រឹង​បង្រៀន​បន្ថែម​ឲ្យ​ខ្ញុំ សុំទោស​បងប្អូន​អ្នកគាំទ្រ ដែល​ជួយ​ ផ្តល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ខំ​ប្រឹង​អស់ពី​លទ្ធភាព​ហើយ តែ​ខ្ញុំ​នៅតែ “​ធ្លាក់​” ខ្ញុំ​ពិតជា​ឈឺចាប់ អាម៉ាស់ និង​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់»។


គួរ​បញ្ជាក់​ថា ​ការ​ឈឺចាប់​របស់​នាង​កើតឡើង​ក្រោយពី​នាង​បាន​សរសេរ​បង្ហោះ​លើ​អាខោន​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​(​មុន​ថ្ងៃ​លទ្ធផល​១​ថ្ងៃ​) ថា «​ថ្ងៃស្អែក ចេញ​លទ្ធផល​បាក់​ឌុប ប្រសិន ខ្ញុំ​ជាប់​និទ្ទេស​A ត្រូវ​ទទួល​រង្វាន់​ពី លោក ហ៊ុន សែន​តើ​ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា​?​។ ក្រោយពី​ការ​សរសេរ​បង្ហោះ​រួចមក​នាង​បាន​ទទួល​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​អ្នក​ដែល​បាន​ដឹង​រឿងនេះ​។ ក្រោយមក​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នាង​ក៏បាន​សរសេរ​សុំទោស​វិញ​ផងដែរ ដោយ​លើក​ឡើងថា «​សុំទោស​បងប្អូន ចំពោះ​ការ​ផូស​ម្សិលមិញ “​បើ​ខ្ញុំ​និទ្ទេស​A តើ​ខ្ញុំ​ទទួល​រង្វាន់​ពី លោក​ហ៊ុន សែន រឺទេ​?”​នេះ​គ្រាន់តែ​ជា​សំណួរ លេងសើច​តែប៉ុណ្ណោះ តាម​អារម្មណ៍​របស់ខ្ញុំ បើ​ខ្លាំង​ខ្ញុំ​អាច​ត្រឹម​ជាប់​និទ្ទេស​C ឬ​D​បើ​សំណេរ​ខ្ញុំ​កែ​ពិសេស ក៏​អាច​ជាប់​និទ្ទេស​E ​ល្ងាច​នេះ ខ្ញុំ​កំពុង​ចាំមើល​លទ្ធផល »​។ ប៉ុន្តែ​ផ្ទុយទៅវិញ​កុំថាឡើយ​និទ្ទេស​A សូម្បីតែ​B, C, D, ឬ​E ក៏​មិនបាន​ជាប់​ដូច​ការ​រំពឹង​ទុក​របស់​នាង​ផង។ ការឈឺចាប់ និង​សោកស្ដាយ​របស់​នាង​ក៏បាន​បញ្ជាក់​តាមរយៈ​ការ​សរសេរ​បង្ហោះ​លើ​អា​ខោ​ន​ហ្វេសប៊ុក​របស់​នាង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ម្សិលមិញ​ផង​ដែរ ដោយ​លើក​ឡើងថា​«​សុំទោស​បងប្អូន អ្នកគាំទ្រ​ទាំង​អស់គ្នា​ លទ្ធផល​ខ្ញុំ​(​ធ្លាក់​) ពេលនេះ​ខ្ញុំ​មិន​អាច​ទប់ទឹក​ភ្នែក​ខ្លួនឯង​បានទេ ខ្ញុំ​បាន​ខំប្រឹង​អស់​លទ្ធភាព​ហើយ ឆ្នាំមុន​ខ្ញុំ​ដឹង​ថា ​៖​កា​ប្រឡង​តឹង ខ្ញុំ​បាន​ខំ​រៀន​តាំងពី​ដើមឆ្នាំ និង​រៀន​បំប៉ន​ទាំង​យប់​ថ្ងៃជា​ច្រើន ខ្ញុំ​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​ច្រើន តែ​ខ្ញុំ​ធ្វើ​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ តែ​នៅ​ទីបំផុត ខ្ញុំ​នៅតែ​(​ធ្លាក់​) នេះ​គឺជា​ការឈឺចាប់ អាម៉ាស់​បំផុត»។


ទោះជា​យ៉ាងណាក៏ដោយ​កញ្ញា​ធី​សុវណ្ណ​ថា នៅ​មាន​សង្ឃឹម​នៅឡើយ ព្រោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្នុង​ករណី​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រឡង​នេះ​បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល នៃ​ការប្រឡង មាន​សិទ្ធិ​ប្ដឹងតវ៉ា​ក្នុង​រយៈពេល​៣០ (​សាមសិប​)​ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​។ ដោយ​អ្នក​ប្ដឹងតវ៉ា​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋាន​ច្បាស់លាស់ និង​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​ឲ្យ​ដឹង​បន្តថា ក្នុងករណី​មាន​ពាក្យបណ្ដឹង ឬ​ពិនិត្យឃើញថា ការប្រឡង​មាន​ភាពមិនប្រក្រតី​លើ​កិច្ចការ​របស់​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ ក្រសួង​ត្រូវបង្កើត គណៈកម្មការ​កោសល្យវិច័យ​»៕​


M13-09-15-p8M12-09-15-m2


M12-09-15-q1
M12-09-15-m6


M12-09-15-m5


M12-09-15-m4





ធី​សុវណ្ណ​ថា ​កំពុង​ឈឺចាប់ អាម៉ាស់​ និង​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់

Post a Comment

0 Comments

Close Menu