Ad Code

ក្រុម​នគរបាល​ចាប់​ខ្លួន​បាន​ពួក​ឧទ្ទាម​ម៉ៅ​និយម​៥​នាក់ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​

​ក្រោយពី​ទទួលបាន​ការសម្ងាត់​រួចមក ក្រុម​នគរបាល ចាប់​ខ្លួន​បាន​ពួក​ឧទ្ទាម​ម៉ៅ​និយម​ចំនួន​៥​នាក់​ដែល​មកពី​ក្រុម​ជីវពល JJMP នៅក្នុង​រដ្ឋ​ភាគ​ខាងកើត​ចា​ខាន់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​


ក្រុម​នគរបាល បាន​ចុះ​ប្រតិបត្តិ​ការរុករក​មួយ​នៅ​តំបន់​ព្រៃ​ឌូ​ន​ដ័​រ ស្ថិតនៅ​ជិត​ស្នងការដ្ឋាន​នគរបាល​ស្រុក​ប៉ា​ឡា​មូ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ការលាក់ខ្លួន​របស់​ពួក​ឧទ្ទាម​ម៉ៅ​និយម​នៅ​ទីនោះ។


ស្នងការ​នគរបាល​ស្រុក​ប៉ា​ឡា​មូ គឺ​លោក​ម៉ា​យូ ប៉ា​តែ​ល បាន​និយាយថា ពួកគេ​បាន​រកឃើញ​ស​ញ្វ​វុ​ធ និង​គ្រាប់​រំ​សូវ​ជាច្រើន អំឡុង​ការ​វាយឆ្មក់​លើក​នេះ។


លោកប៉ា​តែ​ល បាន​បន្តទៀតថា អង្គភាព​របស់លោក​ចាប់ខ្លួន​ពួក​ឧទ្ទាម​ម៉ៅ​និយម បាន​ចំនួន​៥​នាក់ ដែល​ជា​បណ្តាញ​របស់​ក្រុម​ជីវពល JJMP ហើយ​បាន​រកឃើញ​អាវុធ​ប្រភេទ ៣១៥​ចំនួន​៥​ដើម និង​គ្រាប់រំសេវ​ជាច្រើន​ទៀត។


សូម​បញ្ជាក់​ថា ពួក​ឧទ្ទាម​ម៉ៅ​និយម ដែល​ច្រើន​គេ​ស្គាល់​ថា ក្រុម​ឧទ្ទាម “​ណា​ហ្សា​ល់​” នៅក្នុង​ប្រទេស​ឥណ្ឌា​នោះ បាន​បង្ក​អំពើ​ហិង្សា​ឥត​ឈប់ ក្នុង​គោលបំណង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ប្រទេស​ឥណ្ឌា ហើយ​បានធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​អាជ្ញាធរ អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ ពិសេស​នៅ​គឺ​តាម​តំបន់​ដាច់ស្រយាល​ឆ្ងាយៗ ដែល​ស្ថិតនៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា៕



ក្រុម​នគរបាល​ចាប់​ខ្លួន​បាន​ពួក​ឧទ្ទាម​ម៉ៅ​និយម​៥​នាក់ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​

Post a Comment

0 Comments

Close Menu