ភ្នំពេញ ៖ ជនបរទេសម្នាក់បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បណ្តាលឲ្យគាំងបេះដូងដេកស្លាប់រហូតហើយស្អុយទៅហើយ ទើបថៅកែផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៥និង៣៥នាទីរសៀលថ្ងៃទីទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបន្ទប់លេខ៣០៤ ជាន់ទី៣នៃផ្ទះសំណាក់យី ហេបភី អីឡឺវេន (Happy 11) ផ្លូវ១៣៦ ភូមិ១១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដេកស្លាប់ឈ្មោះ Peter Condon (ភិតធើខុនដុន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លង ដែនលេខ IY8383346 ចូលមកស្នាក់នៅផ្ទះសំណាក់កើតហេតុកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ហើយចាប់បង់ប្រាក់ឲ្យផ្ទះសំណាក់នៅថ្ងៃទី១ខែកញ្ញា ឆ្ន២០១៥។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលថា មានជនបរទេសដេកស្លាប់នោះបន្ទាប់ពីមាននារីជនជាតិខ្មែរម្នាក់ជាមិត្តស្រី(សង្សារ)របសើជនបរទេសរូបនោះ បន្ទាប់ពីមិត្តស្រីបានព្យាយាមទូរស័ព្ទចូលមកជនរងគ្រោះច្រើនដងហើយមិនមានការឆ្លើយតប នោះទើបមិត្តស្រីរូបនោះបានត្រឡប់មកពីដើរលេងក្រុងព្រះសីហនុវិញ មកដល់ផ្ទះសំណាក់កើតហេតុសួររកឈ្មោះជនរងគ្រោះប្រាប់អ្នកទទួលខុសត្រូវផ្ទះសំណាកើប្រាប់ថា ឈ្មោះនោះស្នាក់នៅបន្ទប់លេខ៣០៤ ជាន់ទី៣ក៏នាំគ្នាឡើងទៅមើលឃើញបន្ទប់បិទទ្វារជាប់គន្លឹះសោរពីខាងក្នុងក៏នាំគ្នាគោះហៅតែមិនមានការឆ្លើយតបនោះបន្ទាប់ក៏នាំគ្នាអើតមើលតាមចន្លោះបង្អួចស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ព្រមទាំងធំខ្លិនស្អុយផងនោះទើបភ្ញាក់ផ្អើលដល់ថៅកែផ្ទះសំណាក់នោះមករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ប្រភពព័ត៌មានបានបន្តទៀតថា ឆ្លងតាមការពិនិត្យ ជាក់ស្តែងនៅកន្លែង កើតហេតុគេឃើញមានសំបក ថង់ប្លាស្ទិកមានជាប់ម្សៅពណ៌ស ចំនួន០៣ កញ្ចប់នឹងដបទឹកសុទ្ឋចោះ ដាក់ទុយោដែកកេះចំនួនមួយអាចបញ្ជាក់យ៉ាងច្បាស់ថា ជនបរទេសសរូបនោះប្រាកដជាប្រើប្រាស់ថ្នាំញៀនលើសកំរិតបណ្តាលឲ្យស្លាប់បេះនេះ។
តែបើតតាមការពិនិត្យនិងបញ្ជាក់ពីផ្នែកជំនាញខាងកោសល្យវិច័យ ដែលចុះពិនិត្យននៅបន្ទប់កើតហេតុនោះដែរបានអះអាងជនបរទេសរូបនោះស្លាប់រយៈពេល២ទៅ៤ថ្ងៃហើយ ដោយសារគាំង បេះដូង។បច្ចុប្បន្នសពត្រូវបានយកទៅក្លាស្សេរក្សាទុក នៅមន្ទីរពេទ្យរុស្សី៕
ប្រើប្រាស់គ្រឿងញៀនដេកស្លាប់ទាល់តែធំក្លិនស្អុយ ទើបថៅកែផ្ទះសំណាក់(Happy 11) ដឹង
0 Comments