Ad Code

ស្រវឹងស្រា​ពេល​ចូល​ដេក ​គេ​លប​វាយ​ពីរ​បំពង់​ទីប​រយះ​ក្បាល​

ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​តែងតែ​ឡូឡា​និយាយ​ឮៗ​រំខាន​ដល់​អ្នកជិតខាង​មកដល់​យប់​ថ្ងៃ​កើតហេតុ​នេះ ​ខណៈ​គាត់​បើក​មុង​ចូល​ដេក ​មិនទាន់​លក់​ផង​ក៏​ត្រូវ​អ្នកធ្វើការ​សំណង់​ជាមួយគ្នា​លប​មក​វាយ​ក្បាល​ និង​ដែក​បំពង់​ទីប​បណ្ដាល​ឲ្យ​បែក​រយះ​ក្បាល​ហូរឈាម​កក្លាក់។


ករណីនេះ​កើតឡើង​នៅ​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០១៥​នៅ​ចំណុច​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ជនរងគ្រោះ​មានឈ្មោះ អាន សុភា អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​កន្លែង​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​កញ្ជ្រៀច​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង។


ប្រភព​ពី​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ផឹកស៊ី​ជាមួយ​ពួកម៉ាក​គាត់​ម្នាក់ទៀត បន្ទាប់ពី​ឈប់​ផឹកស៊ី​ហើយ នោះ​ក៏​មក​កន្លែង​ស្នាក់នៅ​វិញ​ហៀបនឹង​ចូល​មុង​ដេក​ទៅ​ហើយ​នោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់​មកពី​ស្រុកកំណើត​ជាមួយគ្នា​ ដែល​គាត់​សុំ​មិនទាន់​បញ្ចេញ​ឈ្មោះ​ជា​អ្នក​ធ្វើការ​សំណង់​ដូចគ្នា​ដើរមក​វាយ​ក្បាល​គាត់​ចំនួន​ពីរ​បំពង់​ទីប បណ្ដាល​ឱ្យ​រយះ​បែកក្បាល​ហូរឈាម​កក្លាក់ ហើយក៏​រត់​មក​រក​មេ​ភូមិ​ជួយ ជួយ​អន្តរាគមន៍​តែ​មេភូមិ​បាន​នាំមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ចោមចៅ តែ​ដោយសារ​បួស​ឈាម​ហូរ​ខ្លាំងពេក និង​ដោយ​ស្ថានភាព​ស្រវឹង​ជោក​ផង​នោះ​ទើប​សមត្ថកិច្ច​ក៏​នាំទៅ​មន្ទីរពេទ្យ​ពោធិ៍ចិនតុង​ ដើម្បី​លាង​របួស​សិន​និង​រង់ចាំ​ស្វាង​ស្រវឹង​ទើប​នាំមក​ដាក់​បណ្តឹង​នា​ពេល​ក្រោយ។


ប្រភព​ដដែល​បាន​បាន​បន្ដ​ថា កន្លងមក​នៅ​ពេល​ស្រវឹង​ម្ដងៗ​គាត់​តែងតែ​និយាយ​ឮ​ខ្លាំងៗ​ធ្វើ​ឲ្យ​រំខាន​ដំណេក​ដល់​អ្នក​ដ៏​ទៃ​ តែ​នៅ​យប់​កើតហេតុ​នោះ​គាត់​អះអាង​ថា មិនបាន​និយាយ​ឡូឡា​ដូច​ពី​ពេល​មុន​ទេ​ទោះជា​គាត់​ខំ​ទប់មាត់​មិន​និយាយ​ច្រើន​ប៉ុណ្ណឹង​ហើយ​ នៅតែ​មក​វាយ​គាត់​ទៀត៕


Nita-16-A-12-Full


Nita-16-A-13-Full



ស្រវឹងស្រា​ពេល​ចូល​ដេក ​គេ​លប​វាយ​ពីរ​បំពង់​ទីប​រយះ​ក្បាល​

Post a Comment

0 Comments

Close Menu