Ad Code

បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​ពីក្រោយ ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

កណ្ដាល ៖ បុរស​ម្នាក់​ផឹក​ស្រា​ស្រវឹង​បាន​បើក​ម៉ូតូ​បោះពួយ​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា វេលា​ម៉ោង​២០​និង​៣០​នាទី​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦,៦៧ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​កំពង់​ពោធិ៍ ​ឃុំ​កំពង់​ភ្នំ​ស្រុក​លើកដែក ខេត្ត​កណ្ដាល មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូត​ម៉ាក​FTR​ ដោយ​អ្នក​បើកបរ​ឈ្មោះ ពុ​យ វុត្ថា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខរបរ​កសិករ​ មាន​ទី​លំនៅ​ភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។


ចំណែក​អ្នក​បើក​ម៉ូតូ​ម៉ាក​FTR ​ពណ៌​.ស លាយ​ខ្មៅ គ្មាន​ស្លាក​លេខ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ ដោយ​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ លុះ​មកដល់​ត្រង់​ចំណុច​ខាង​លើ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញទំហឹង​ស្លាប់​ភ្លាមៗ​តែម្តង។ ដោយឡែក​រថយន្ត​បង្ក​គឺ​មិន​ស្គាល់​ម៉ាក​បាន​បើក​គេច​ខ្លួន​បាត់​។


ករណី​នេះ​សមត្ថកិច្ច​បាន​ប្រាប់​ថា បណ្ដាល​មកពី​អ្នក​បើក​បរ​ម៉ូតូ​មាន​ល្បឿន​លឿន​ ហើយ​ក្នុង​ស្ថានភាព​ស្រវឹង​មិន​ប្រុងប្រយ័ត្ន ​និង​កំពុង​ភ័យ​ស្លន់ស្លោ​បានជា​មានការ​បុក​ប៉ះ​រថយន្ត​តែម្ដង។​​ ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះទៅ​កន្លែងធ្វើការ​វាស់វែង ​ចំណែក​ម៉ូតូ ​និង​សាកសព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Pisey-2015-09-16-full-C


Pisey-2015-09-16-full-C1



បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​ពីក្រោយ ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

Post a Comment

0 Comments

Close Menu