Ad Code

ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​២០​នាទី​ក្នុង​មួយថ្ងៃ ដើម្បី​ទទួល​បាន​រាងកាយ​មាំមួន​

ជាទូទៅ​មនុស្ស​ភាគច្រើន​គិតថា សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ដែល​ពេញលេញ វា​ត្រូវ​ការ​ចំណាយ​ពេលវេលា​ច្រើន ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ​។ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​តែ​អង្គុយ​ថតរូប​ខ្លួនឯង​បន្ទាប់ពី​លើក​អាល់តែរ​មួយ​ភ្លែត​នោះ​លំ​ហាត់ប្រាណ​នោះ នឹង​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេ​។​



ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ហាត់ប្រាណ​មួយចំនួន​

១. ហាត់ ១៥​វិនាទី​សម្រាប់​ចលនា​នីមួយៗ ហើយ​សម្រាក​១៥​វិនាទី​បន្ទាប់ពី​ការហាត់​នីមួយៗ​។​

២. ហាត់​បែបនេះ​ដដែល​ៗ​ឲ្យ​បាន​១០​ដង​។​

៣ កុំ​ព្យាយាម​ប្រឹង​ខ្លាំងពេក បើ​មិន​ដូច​ច្នេះ​ទេ​អ្នក​នឹង​មិនអាច​ប្រឹង​បន្ត​បាន​ទៀត​ទេ​។ សូម​ជ្រើសរើស​ការហាត់​ដដែលៗ​មួយ​ដែល​អនុញ្ញាត​ឲ្យ​សាច់ដុំ​របស់​អ្នក​នៅតែ​អាច​បន្ត​ការហាត់​។​

៤. ប្រើ​ដុំ​ដែក​មូល​ក្នុង​ទម្ងន់​ឲ្យ​បាន​សមស្រប​សម្រាប់​អ្នក ហើយ​អនុញ្ញាត​ឲ្យ​ខ្លួន​អ្នកធ្វើ​វា​ឲ្យ​បាន​១០​ជុំ​ប្រកបដោយ​ផាសុកភាព​ក្នុង​ការហាត់​។​

៥. រក្សា​ការហាត់​ដដែល​ក្នុង​កម្រិត​ទាប​ដើម្បី​ធានា​ថា​ អ្នក​មិន​ខំប្រឹង​ហួសកម្លាំង។​

៦. រក្សា​ដាន​នៃ​ការហាត់​ដដែលៗ​។ សូម​ព្យាយាម​ធ្វើឱ្យ​ការហាត់​ទាំងអស់​មាន​ភាព​ដូចគ្នា​។​



លំ​ហាត់ប្រាណ​

# ១៖ លំ​ហាត់ប្រាណ​តោង​យោងខ្លួន​ឡើង អ្នក​អាច​ធ្វើ​បាន​តាម​ប្រភេទ​ណាមួយ​ដែល​អ្នក​ចង់​

– បន្ទាប់មក​សម្រាក​១៥​វិនាទី​។​

# ២៖ ហាត់​បែប​Goblet squat ដោយ​ប្រើ​ដុំ​ដែក​មូល​

– បន្ទាប់មក​សម្រាក​១៥​វិនាទី​។​

# ៣៖ អាពុយអាវ៉ង់​ឡើង អ្នក​អាច​ធ្វើ​បាន​ប្រភេទ​ណាមួយ​ដែល​អ្នក​ចង់​

– បន្ទាប់មក​សម្រាក​១៥​វិនាទី​។​

# ៤៖ កាន់​យោល​ដុំ​ដែក​មូល

– បន្ទាប់មក​សម្រាក​១៥​វិនាទី​៕​


16-09-2015g2


16-09-2015g3


 


16-09-2015g1



ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​២០​នាទី​ក្នុង​មួយថ្ងៃ ដើម្បី​ទទួល​បាន​រាងកាយ​មាំមួន​

Post a Comment

0 Comments

Close Menu