ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចាប់ខ្លួនមនុស្សប្រុសនិងស្រីសរុបចំនួន៦នាក់ចោទពីបទផ្តល់ទីតាំង និងប្រើប្រាស់គ្រឿងញៀន នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងពោងពាយ ក្រុមទី២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម៉ោង៥ ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥។
ការចាប់ខ្លួនក្រុមជនពាក់ព័ន្ធគ្រឿងញៀនខាងលើធ្វើឡើងខណៈពេលពួកគេកំពុងប្រើប្រាស់ថ្នាំញៀនជុំគ្នានៅក្នុងតំបន់ បន្ទប់ផ្ទះជួលមួយកន្លែងក្នុងភូមិពោងពាយ ហើយសមត្ថកិច្ចបានកេណ្ឌគ្នាចុះធ្វើរដ្ឋបាលឆែកឆេរនៅទីនោះតាមសេចក្តីរាយសម្ងាត់ពីក្រុមប្រជាពលរដ្ឋក្បែរខាង។
ក្រុមមនុស្សជាប់ពាក់ព័ន្ធថ្នាំញៀនទាំង៦នាក់នោះមានឈ្មោះ ដូចជា ១/ ចិន ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងបន្ទប់កើតហេតុ។ ២/ រ័ត្ន សុវណ្ណរាជ ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់កើតហេតុ ។ ៣/ ថន សិលា ហៅខ្លា ភេទប្រុស អាយុ២០ឆ្នាំ មិនមានមុខរបរពិតប្រាកដ នៅម្តុំជិតអតីតសាលាដែកសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។ ៤/ វន វិរៈ ហៅចេវ ភេទប្រុសអាយុ២២ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី។ ៥/ មាស ផល្លា ហៅអូន ភេទប្រុសអាយុ ២០ឆ្នាំគានមុខរបរ មានទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី។ ៦/ ឈ្មោះ រ៉េត សុម៉ានីតា ហៅម៊ី ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា នៅក្នុងពេលប្រតិបត្តិការនោះកម្លាំងរបស់លោកបាន ឃាត់ខ្លួនមនុស្សចំនួន៩នាក់ឯណោះប៉ុន្តែដោយសារ មន្ត្រីជំនាញមកត្រួតពិនិត្យទឹកនោមពួកគេរកឃើញសារធាតុញៀនចំនួន៦នាក់ ៣នាក់ដោះលែងអិយត្រឡប់ទៅវិញសល់។ ចំណែកឯជនក្រុមជនជាប់ចោទចំនួន៦នាក់ខាងលើនោះ មាន២នាក់គឺជនទី១និងទី២ជាប់ពាក់ព័ន្ធផ្តល់ទីតាំង និងថ្នាំញៀនឲ្យប្រើប្រាស់ ក្រៅពីនេះសុទ្ឋតែជាអ្នកប្រើប្រាស់ទាំងអស់ ដែលពួកគេនឹងត្រូវបញ្ជូនទៅតុលាការ៕
ប៉ូលិសខណ្ឌសែនសុខចាប់ខ្លួនមនុស្សប្រុសស្រី៦នាក់ ពាក់ព័ន្ធផ្តល់ទីតាំង និង ប្រើប្រាស់គ្រឿងញៀន
0 Comments