Ad Code

ចាប់​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ចង​ផ្អោប​នឹង​ដើមឈើ​

ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ត្រូវ​បាន​ជនល្មើស​ចាប់​រំលោភ​សេពសន្ថវៈ​រួច​ចង​ផ្អោប​នឹង​ដើមឈើ​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ទោះ​បី​យ៉ាង​ណា ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។


សមត្ថកិច្ច​ថ្លែង​ថា ជនល្មើស​ឈ្មោះ ជុំ ធី​ម អាយុ​៥២​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ ​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ចំណុច​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ប៉ុន្តែ​ការសម្រេច​នេះ​ជនជាប់ចោទ​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល។


មន្ត្រី​តុលាការ​កំពូល​ថ្លែង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥​ថា សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥​ខាងមុខនេះ តុលាការ​កំពូល​ នឹង​បើកសវនាការ​ជំនុំ​ជម្រះ​សាជាថ្មី។


ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​រូប​គាត់​បាន​ចេញទៅ​ច្រូតស្រូវ​នៅ​ចម្ការ​ជាមួយ​កូនស្រី។ ប៉ុន្តែ​ខណៈ​ពេល​ដែល​គាត់​កំពុង​ច្រូតស្រូវ​នោះ​ កូនស្រី​ក៏បាន​បី​កូន​ឆ្កែ​ដើរ​លេង​ចេញទៅ​ចម្ការ​បាត់ លុះដល់​វេលា​ថ្ងៃត្រង់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​បាត់​កូនស្រី រួច​ក៏​ដើរ​រក​រហូតដល់​ល្ងាច​ក៏​នៅតែ​រក​មិន​ឃើញ​។ មិនតែប៉ុណ្ណោះ​គាត់​ក៏បាន​ប្រាប់​អ្នកភូមិ​ឱ្យ​ជួយ​ដើរ​រក ​រហូត​ដល់​ម៉ោង​១២​យប់​ទើប​ប្រទះ​ឃើញ​សព​កូនស្រី​ត្រូវ​គេ​សម្លាប់​ទាំង​ប្រាណ​ននលគក​ចង​ផ្អោប​នឹង​ដើម​ឈើ ដែល​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ជា​ករណី​រំលោភ​រួច​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្បែរ​ចម្ការ​របស់​ខ្លួន​ដើម្បី​បំបិទ​ភស្តុតាង​។ ទោះ​បី​យ៉ាង​ណា ក្រោយមក​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនល្មើស យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕


Pisey-2015-09-15-full-E


Pisey-2015-09-15-full-E1





ចាប់​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ចង​ផ្អោប​នឹង​ដើមឈើ​

Post a Comment

0 Comments

Close Menu