Ad Code

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​បក្ស

ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ​យុវជន​គណបក្ស​​ប្រជាជន​កម្ពុជា​សាខា​អគ្គ នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សកម្មជន​របស់​ខ្លួន​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៣​គឺ ការ​និយាយ​ជា​សាធារណៈ និង​ការ​កសាង​បណ្ដាញ​,​សិល្បៈ​នៃ​ការ​បកស្រាយ​អំពី​ខ្លួន​អ្នក និង​ការ​បំផុស​ឲ្យ​យុវជន​ទៅ​ចុះឈ្មោះ​ឆ្នោត។


លោក​ហាក់ សុទ្ធា ប្រធាន​ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​សាខា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​១​ថ្ងៃ មាន​អ្នកចូលរួម​ចំនួន​១២៣​នាក់ ដែល​វគ្គ​នេះ​មាន គោលបំណង​ឲ្យ​សកម្មជន​គណបក្ស​ទទួល​បាន​ចំណេះដឹង​ទាក់ទង​ប្រធានបទ​ខាងលើ​ដើម្បី​ឲ្យ​យុវជន​អាច​បកស្រាយ​បាន​អំពី សមិទ្ធផល​នានា​របស់​បក្ស និង​ចេះ​ឆ្លើយតប​ទៅលើ​ដៃគូ ពិសេស​ទប់ទល់​ជា​មួយ​ក្រុម​ប្រឆាំង៕
M13-09-15-r1



អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​បក្ស

Post a Comment

0 Comments

Close Menu