Ad Code

ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​បើក​សិក្ខាសាលា​ស្តី​ពី​ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន

កំពង់ចាម ៖ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បើក​សិក្ខ​សាលា​ស្តីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​សម្រាប់​អ្នកសារព័ត៌មាន​អាជីព និង​ពលរដ្ឋ​ព័ត៌មាន ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​រប​ស់​ប្រជាពលរដ្ឋ​ពេញលេញ ដើម្បី​ឲ្យ​រដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជូន​ប្រជាពលរដ្ឋ ចំនួន​៣​ចំណុច ទី​១ ការពារ ទី​២ គោរព ទី​៣ បំពេញ​សិទ្ធិមនុស្ស តាម​រយៈ​ស្ថាប័ន នីតិ​បញ្ញត្តិ  តុលាការ នីតិប្រតិបត្តិ។


សិក្ខាសាលា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​ទទួល​បាន សិទ្ធិមនុស្ស​ពេញលេញ  សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ ស្តីពី​ធុរកិច្ច ក្របខណ្ឌ​ការពារ គោរព​និង​ដោះស្រាយ ជូន​ជន​ដែល​ត្រូវ​បាន​គេ​រំលោភ​ហើយ​ខកខាន​មិនបាន​ដោះស្រាយ ឲ្យ​មាន​ភាព​យុត្តិធម៌ ពី​ផលប៉ះពាល់​ក្នុង​ការ​អភិវឌ្ឍន៍​រប​ស់រ​ដ្ឋ ក្រុមហ៊ុន និង​មន្ត្រី​អនុវត្ត​ច្បាប់​និង​សាជីវកម្ម​ទទួលខុសត្រូវ​គោរព​សិទ្ធិមនុស្ស  តាម​យន្តការ​របស់​រដ្ឋ​តាម​ប្រ​ព័ន្ធ​តុលាការ  និង​យន្តការ​ក្រៅ​ក្រប​ខណ្ឌ​របស់​រដ្ឋ​ក្រៅ​ប្រ​ព័​ន្ធ​តុលាការ  ពិធី​នេះ​ត្រូវ​បាន​ចាត់​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៨ និង​៩​ខែ តុលា ឆ្នាំ ២០១៥ នៅ​សណ្ឋាគារ​៧​មករា ខេត្តកំពង់ចាម ដោយមាន​អ្នកសារព័ត៌មាន ទូរទស្សន៍ កាសែត វិទ្យុ ក្នុងស្រុក​ចូលរួម ជាង​៣០​នាក់ ដោយមាន​ការចូលរួម​ពី​លោកស្រី គាត បូ​ផល មន្ត្រី​សិទ្ធិមនុស្ស​កម្មវិធី​សេដ្ឋកិច្ច​និង​សង្គម  និង​លោក សិន សាលី ការិយាល័យ ឧ​ត្ត​ម​ស្នង​ការ​ទទួល​សិទ្ធិមនុស្ស។


លោក សូ សោ​ទ្ធី បាន​បង្ហាញ​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​ថា  ក្រមសីលធម៌​អ្នកសារព័ត៌មាន មិន​ត្រូវ​យក​អត្ថបទ​អ្នក​ផ្សេង ហើយ​ដាក់ឈ្មោះ​ខ្លួនឯង បើ​យក​អត្ថបទ និង​រូបភាព របស់​អ្នក​ដទៃ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ត្រូវ​ដាក់​ឈ្មោះ និង​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ប្រភព និង​សូមកុំ ធ្វើការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដំណឹង​ណា​ដែល​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ប្រពៃណី ទំនៀមទម្លាប់​របស់​តម្លៃ​ជាតិ សរសេរ​ឯករាជ្យ និង​ភាព​មិន​លំអៀង ហ៊ាន​សរសេរ​ហ៊ាន​រាយការណ៍​រឿង​ពិត និង​ហ៊ាន​បដិសេធ​មិន​សរសេរ និយាយ​ឬ​ផ្សាយ​រឿង ឬ​រូបភាព​ផ្ទុយ​ពី​ការពិត ហាម​មិន​ឲ្យ​លួច​ចម្លង ថត​អត្ថបទ និង​រូបភាព​របស់​អ្នក​ដទៃ ត្រូវ​រក្សា​ប្រភព​ជា​ការ​សម្ងាត់​ចំពោះ​ប្រភព​ព័ត៌មាន ដែល​បាន​ផ្តល់ ឲ្យ និង​មិន​ត្រូវ​ប្រើ​សិទ្ធិ​អំណាច​ក្នុង ការផ្សាយ​របស់​ខ្លួន ដើម្បី​បង្ហាញ​អត្តសញ្ញាណ ប្រភព​ព័ត៌មាន​ទេ បើសិនជា​គ្មាន​ការ យល់ព្រម​របស់​សា​មី​ខ្លួន​ជាមុន​សិន និង​ត្រូវ​ជៀសវាង​ប្រើប្រាស់​រូបភាព​អាក្រាត ឬ​រូបភាព​ដែល​ប្រើ​ស្រើបស្រាល របស់​ជនរងគ្រោះ យក​មក​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី កុមារ និង​មនុស្ស​ទូទៅ ត្រូវ​គោរព​ជីវិត​ឯកជន របស់​បុគ្គល​ស្របតាម​គោល​ការ​ច្បាប់ ចៀសវាង​ផ្សាយ​រឿង​សម្ព័ន្ធ​ភាព​ផ្លូវភេទ ឬ​រឿង​សម្រើប​ទាក់​អារម្មណ៍ តែ​មាន​ការលើកលែង​ចំពោះ​បុគ្គល​សារ​ធារ​ណៈ មិន​ត្រូវ​យក​លុយ​ប្រភព ដូចជា​មន្ត្រី​រដ្ឋាភិបាល អ្នកនយោបាយ ធុរជន​ជាដើម មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅជា​ឧបករណ៍​នយោបាយ ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន កុំ​ផ្សាយដំណឹង​ពី​សំណាក់​ប្រភព ដើម្បី​រកលុយ និង​សរសេរ​ព័ត៌មាន​កុំ​ពន្លើស​និង​ជា​ការ​មូល​បង្កាច់ អ្នកសារព័ត៌មាន​ត្រូវ​គោរព​សិទ្ធិ​របស់​ជនសង្ស័យ ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​ឧក្រិដ្ឋជន៕


T-10-09-15-aaaaaaaaa-fullT-10-09-15-aaaaaaaa-fullT-10-09-15-aaaaaaa-fullT-10-09-15-aaaaaa-fullT-10-09-15-aaaaa-fullT-10-09-15-aaaa-fullT-10-09-15-aaa-fullT-10-09-15-aa-fullT-10-09-15-a-full



ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​បើក​សិក្ខាសាលា​ស្តី​ពី​ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន

Post a Comment

0 Comments

Close Menu