Ad Code

រថយន្ត​កុងតឺន័រ​ដឹក​ការ៉ូ​មួយ​គ្រឿង​ បាន​ផុង​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​

ភ្នំពេញ ​៖ រថយន្ត​កុងតឺន័រ​ដឹក​ឥដ្ឋការ៉ូ​មួយ​គ្រឿង ខណៈ​ចត​ទុកចោល​នៅ​ចិញ្ចើម​ផ្លូវ​សុខៗ​ដោយ​សារ​តែ​ដឹក​ធ្ងន់​ពេក​ក៏​ផុង​ដី​ក្រឡាប់​ប៉ះ​ជើង​ច្រងាង​កាលពី​វេលា​ម៉ោង​៧​និង៣០​នាទី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​លើ​ផ្លូវ​៥៩៨​ក្រុម​៨ ភូមិ​ខ១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ​ តែ​នៅ​ក្នុង​ហេតុការ​ណ៍​នោះ​មិន​បណ្ដាល​ឲ្យ​អ្នកណា​ម្នាក់​រង​របួស​នោះ​ទេ​។


ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ថ្ម​ឥដ្ឋការ៉ូ​មួយ​គ្រឿង​ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3B-6010 ដែល​បាន​ផ្ទុក​ឥដ្ឋការ៉ូ​រាប់​តោន​បើកបរ​ដោយ​បុរស​ម្នាក់​ ជែ​ម​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​បើក​រថយន្ត​របស់​កំពុង​ផែ​ស្វយ័ត​ភ្នំពេញ។​ ប្រភព​បន្ត​ថា​ខណៈ​អ្នក​បើកបរ​បាន​ចត​រថយន្ត​ទុកចោល ស្រាប់តែ​បាន​ផុង​នឹង​ដី​ផុ​ក​ក៏​ក្រឡាប់​ប៉ះ​ជើង​ផ្ងារ​ច្រងាង តែ​សំណាងល្អ​មិន​មាន​អ្នកណាម្នាក់​រង​របួស​ទេ។​


សេចក្ដីរាយការណ៍​ពី​តៃកុង​រថយន្ត​មានឈ្មោះ ជែ​ម បាន​ឲ្យ​ដឹង​ថា ​កាលពី​យប់​គាត់​បាន​បើករថយន្ត​ខាង​លើ​នេះ​ដឹក​ឥដ្ឋ​ការ៉ូ​ទៅ​បឹង​ដាក់​នៅ​បឹង​បាយ៉ាប ខណៈ​មកដល់​ចំណុច​កើត​ហេតុ​រថយន្ត​ក៏​បែក​កង់​ហើយ​បាន​ឈប់​នៅ​កន្លែង​កើត​ហេតុ ដើម្បី​ដោះស្រាយ​រក​ប៉ះ​កង់​ក៏​ចត​រថយន្ត​ចោល​រហូត​ព្រឹក​ឡើង​ក៏​ផុង​ក្រឡាប់​តែម្តង​។​


ជាមួយគ្នា​នោះ ដោយសារ​មិន​មាន​បង្ក​របួស​ស្នាម​ដល់​អ្នកដំណើរ​ផ្សេងទៀត ឬ​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​ហៅ​រថយន្ត​ស្ទូច​មក​ធ្វើ​ការ​លើក​រថយន្ត​ខាងលើ​នេះ​ចេញ​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍៕​


13-11-2015l3


13-11-2015l2


13-11-2015l1


13-11-2015l4



រថយន្ត​កុងតឺន័រ​ដឹក​ការ៉ូ​មួយ​គ្រឿង​ បាន​ផុង​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​

Post a Comment

0 Comments

Close Menu