Ad Code

នាំគ្នា​ផឹក​ស្រា​ស ច្រឡំ​ផឹក​ថ្នាំ​បាញ់​ស្មៅ​ពុល ​ចូល​ពេទ្យ​៥​នាក់​

បាត់ដំបង ៖ កម្មករ​ស៊ី​ឈ្នួល​បាញ់​ស្មៅ​ចំនួន​៥​នាក់​ បាន​រង​របួស​ធ្ងន់ ស្រាល ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​ផង​ដែរ បន្ទាប់ពី​ពួកគេ​បាន​នាំ​គ្នា​ផឹក​ស្រា​ស ក្រោយ​សម្រាក​ពី​ការងារ ហើយ​បាន​ចាប់​ច្រឡំ​យក​ដប​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក ​ដោយសារតែ​ពួកគេ​ដាក់​ដប​ទាំងពីរ​នេះ​នៅ​ក្បែរ​គ្នា។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់ ត្រង់​ចំណុច​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ត្រង់​ចំណុច​ ដែល​ពួកគេ​ស្នាក់នៅ រហូត​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ចម្ការ ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដោយបាន​នាំគ្នា​បញ្ជូន​ជនរងគ្រោះ​ទាំង​៥​នាក់​យ៉ាង​បន្ទាន់​ដើម្បី​ទៅ​សង្គ្រោះ។


យោង​តាម​របាយការណ៍​របស់​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ​គឺ​មាន​កម្មករ​ចំនួន​៥​នាក់ ដែល​មាន​មុខរបរ​ស៊ី​ឈ្នួល​បាញ់​ស្មៅ​ឲ្យ​ម្ចាស់​ចម្ការ​ត្រង់​ចំណុច​ខាងលើ ហើយ​បាន​ស្នាក់​នៅ​ក្នុង​ទីតាំង​ខាងលើ ដែល​ពួកគេ​ទាំងអស់​មកពី​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក បាន​នាំ​គ្នា​ទិញ​ស្រា​ស មក​ផឹក​ជាមួយគ្នា ដោយ​ពួកគេ​មិនបាន​ចាប់អារម្មណ៍​អំពី​ដប​ថ្នាំ​ដែល​ដាក់​នៅ​ក្បែរ​នោះ​ឡើយ។


របាយការណ៍​បាន​បន្ត​ថា លុះ​ការ​ផឹក​ស៊ី​បែប​ចង់​ធ្លាក់​ភ្នែក​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​ពួកគេ​បាន​ចាប់​ច្រឡំ​ដប គឺ​ទៅ​យក​ដប​ទឹក​ថ្នាំ​សម្រាប់​បាញ់សម្លាប់​ស្មៅ​មក​ចាក់​ផឹក​ទៅវិញ​ ដែល​បណ្ដាល​ឲ្យ​មាន​កា​រ​ពុល​បែកពពុះមាត់​ទាំង​អស់​គ្នា ទើប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​កម្មករ​ទាំង​៥​នាក់​នោះ​មាន​ឈ្មោះ ១ សី ទក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្រាល​២ កង ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ធ្ងន់ ៣ សុំ សៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្រាល​៤ ម៉េង ហេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ធ្ងន់ និង​៥​ឈ្មោះ សួន ធូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ស្រាល។


បច្ចុប្បន្ន​ពួកគេ​ទាំង​៥​នាក់ គឺ​កំពុង​សម្រាក​ព្យាបាល ​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ និង​ផុត​ពី​គ្រោះថ្នាក់​ហើយ ទាំងនេះ ​គែ​ជា​ការ​ធ្វេសប្រហែស​របស់​ពួកគេ​ដែល​រៀបចំ​ការ​ផឹក​ស៊ី​មិន​មាន​ការប្រុងប្រយ័ត្ន ដោយ​បាន​ដាក់​ដប​ថ្នាំ​បាញ់សម្លាប់​ស្មៅ​យីហោ ៤៨ ដែល​ផលិត​នៅ​ប្រទេស​ថៃ មក​ដាក់​ក្បែរ ៕


NIta-13-A-1-Full


NIta-13-A-2-Full


NIta-13-A-3-Full



នាំគ្នា​ផឹក​ស្រា​ស ច្រឡំ​ផឹក​ថ្នាំ​បាញ់​ស្មៅ​ពុល ​ចូល​ពេទ្យ​៥​នាក់​

Post a Comment

0 Comments

Close Menu