Ad Code

ទំនាស់​បិទផ្លូវ​មួយ​នៅក្នុង​ភូមិ​ដើម​ពពេល ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​

កំពង់ឆ្នាំង ៖ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​២​គ្រួ​សារបាន​កើតឡើង​អាច​នឹង​ឈាន​ទៅ​ដល់​ការ​កើត​អំពើ​ហិង្សា​ និង​កើតជា​ទំនាស់​រ៉ៃ​រ៉ាំ​ពិបាក ​និង​ដៅ​ស្រាយ​ចេញ​នៅពេល​ខាងមុខ​ជាមិនខាន។ ទំនាក់​ដី​ធ្លី​នេះ​កើតឡើង​ក្នុងភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​ទៅ​នោះ​គឺ​ក្រុម​គ្រួសារ​ទាំងពីរ​នោះ​ពីមុន​មាន​ភាពល្អូកល្អឺន​រាប់អាន​គ្នា​ចាក់​ទឹក​មិន​លិច​រហូត​ឈាន​ដល់​ការ​មាន​គម្រោង​ភ្ជាប់​សាច់ឈាម​កូនប្រុស​ស្រី​ទៀត​ផង។

​ ​

តាម​ការ​អះអាង​របស់​លោក សេង សារី និង ប្រពន្ធ​ឈ្មោះ ម៉ុក ច​ន្ធី បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​គាត់ បាន​ទិញ​ដី​ពី​ឈ្មោះ ចែម ផុន និង​ប្រពន្ធ ឈ្មោះ អឿ សា​រុំ ក្នុង​តម្លៃ ២២០០​ដុល្លា​អាមេរិក​ដែល​មាន​ទំហំ ១៩២​ម៉ែត្រ​ការ៉េ ដែល​មាន​ទទឹង ប្រវែង ៨​ម៉ែត្រ និង​បណ្តោយ ២៤​ម៉ែត្រ ហើយ​អ្នកលក់ ចែម ផុន បាន​សន្យា​ថា​ ទុក​ផ្លូវ​ដែល​មាន​ទទឹង​៣​ម៉ែត្រ សម្រាប់​ឲ្យ​គាត់​បាន​ធ្វើ​ដំណើរ​ចេញចូល​ដី​ដែល​បាន​ទិញ និង​អ្នក​ដទៃទៀត​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​ៗ​នោះ រួម​ទាំង​កូនប្រុស​បង្កើត​របស់​ឈ្មោះ ចែម ផុន ផង​ដែរ។ ក្រោយមក​គាត់​បាន​សង់ផ្ទះ​នៅ​លើ​ដី​ដែល​បាន​ទិញ ហើយ​ឈ្មោះ​ ចែម ផុន និង​ប្រពន្ធ ឈ្មោះ អឿ សា​រុំ មាន​មក​ស្ដីដណ្ដឹង​កូនស្រី​របស់​គាត់​ឲ្យ​ទៅ​កូនប្រុស​របស់​​ខ្លួន គាត់​ក៏​យល់​ព្រម​តែ​ដោយ​កូនស្រី​របស់​គិត​បាន​ពិនិត្យ​សង្កេតឃើញ​ចរិត​កូនប្រុស​របស់​ឈ្មោះ ចែម ផុន និង អឿ សា​រុំ មិនកើត​ដោយ​ដើរ​ផឹកស៊ី បង្កជម្លោះ អំពើ​ហិង្សា​ជា​ញឹកញាប់​ជាមួយ​បងប្អូន ទើប​កូនស្រី​របស់​គាត់​សម្រេចចិត្ត​មិន​ព្រម​ទទួលយក​រៀបការ​ជា​គូ​អនាគត​។ ក្រោយពេល​មានការ​ផ្តាច់​ពាក្យ​រួច ឈ្មោះ ចែម ផុន និង ​ប្រពន្ធ​ឈ្មោះ អឿ សា​រុំ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ក៏​បាន​រាំងរបង​លើ​ផ្លូវ​ដើរ​ដែល​មាន​ទទឹង​៣​ម៉ែត្រ​នោះ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​អ្នក​ដទៃទៀត​ដើរ​ឆ្លងកាត់​ឡើយ។

​ដោយសារ​មាន​សភាព​បិទផ្លូវ​តាម​អំពើ​ចិត្ត​បែបនេះ ក្រុម​គ្រួសារ លោក សេង សារី និង ប្រពន្ធ​ឈ្មោះ ម៉ុក ច​ន្ធី រួម​និង​ប្រជាពលរដ្ឋ​ដែល​ដើរ​ឆ្លងកាត់​ទីនោះ​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​បើកផ្លូវ​ខាង​លើ​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ពួកគាត់​បាន​ធ្វើ​ដំ​ណើ​រ​ឆ្ល​ង​កាត់​ដូច​មុន។



​ករណីនេះ គួរតែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ជាបន្ទាន់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ទំនាស់​ខាង​លើ​នេះ​រាលដាល​ក្លាយ​ជារ៉ាំរ៉ៃ និង​កើតមាន​អំពើ​ហិង្សា។ សូម្បីតែ​កូនបង្កើត​របស់​ខ្លួន​ក៏​បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត និង​រិះគន់​ចំៗ​ទៅលើ​លោក ចែម ផុន និង​ប្រពន្ធ ឈ្មោះ អឿ សា​រុំ ដែល​ជា​ឪពុក​ម្តាយ​បង្កើត​ផង​ដែរ ចុះ​ទម្រាំ​ដល់​អ្នក​ក្រៅ​ដែល​ទទួលរង​នូវ​ភាព​ក្តៅក្រហាយ​យ៉ាង​ដូច្នេះ​តែ​វា​ទៅជា​យ៉ាងណា​?។

​ ​

នេះ​ជាម​រៀន​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទិញ​ដី​ពី​អ្នកលក់ ហើយ​សន្យា​ទុក​ផ្លូវ​នេះ ផ្លូវ​នោះ​តែ​ផ្ទាល់មាត់ គ្មាន​កិច្ចសន្យា​ និង​លាយលក្ខណ៍អក្សរ ដូចនេះ​ត្រូវ​មាន​កិច្ចសន្យា និង​ការ​ទទួល​ដឹងឮ​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ទើប​ល្អ ដើម្បី​ជៀសវាង​ករណី​ដូច​ខាង​លើ​នេះ៕


13-11-2015a4


13-11-2015a3


13-11-2015a2


13-11-2015a


13-11-2015a5




ទំនាស់​បិទផ្លូវ​មួយ​នៅក្នុង​ភូមិ​ដើម​ពពេល ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​

Post a Comment

0 Comments

Close Menu