Ad Code

កម្លាំង​ចម្រុះ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន៥នាក់ រួម​នឹង​វត្ថុ​តាង

កំពត ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០៥ នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន កម្លាំង​នៃ​ការិយាល័យ កណ្តាល​នគរបាល ព្រហ្មទណ្ឌ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ៅ ច័​ន្ធ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី​យប់ ថ្ងៃទី ១១ ខែ វិច្ចិកា ឆ្នាំ២០១៥ នៅ​ចំណុច ក្នុងភូមិ​ទ្វី​ខ​/​ជ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត។


ជនសង្ស័យ​ទាំង​៥​នាក់​នោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​៤​នាក់ ទី​១. ប៊ិ សុ​ភ័​ក្រ ឬ​ប៊ិ សុវណ្ណ​រ៉ា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សាគរ សង្កាត់​កំពង់​កណ្ដាល​។ ទី​២. អ៊ុង តាន់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។ ទី​៣​ញឹម បុ​ទុម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។ ទី​៤. ស៊ី រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត។


លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយរង​កា​រិ​យា​ល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ធ្ងន់ ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជ​នស​ង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល ក្នុង ភូមិ ឃុំ ខាងលើ។


លោក​បាន​បន្ត​ទៀត​ថា វ​ត្ថុ​តាង​រឹបអូស​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ដកហូត​ម្សៅ​ថ្នាំញៀន​ចំនួន​២​កញ្ចប់  ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​២ សម្រាប់​ជញ្ជីង​ថ្លឹង​២​គ្រឿង គ្រាប់​អាវុធ​ខ្លី​២២​គ្រាប់​ទូរស័ព្ទ​ដៃ​៧​គ្រឿង អាយ​ផេ​ត​០១  លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល   ម៉ូតូ​៤​គ្រឿង និង​រថយន្ត camry ហាយ​ព្រី​ត​ស៊េរី ២០០៨ ១​គ្រឿង។


បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


 T-11-12-15-pp-full



កម្លាំង​ចម្រុះ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន៥នាក់ រួម​នឹង​វត្ថុ​តាង

Post a Comment

0 Comments

Close Menu