Ad Code

ក្រុមការងារ​បក្ស​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រលាប្អៀរ

កំពង់ឆ្នាំង ៖ លោកដួង សា​វ៉ាង ក្រុមការងារ​ថ្នាក់​កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​ស្រុក​រលាប្អៀរ បាន​មានប្រសាសន៍​នៅ​ក្នុង​ពេល​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រលាប្អៀរ នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ថា បញ្ហា​នៅ​ប្រទេស​កម្ពុជា​ចុងក្រោយ​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឲ្យ​មាន​ជីវិត​លើក​ទី​២​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩  និង​ចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស​តាំងពី​បាតដៃ​ទទេ ដោយ​ការពារ​ផង កសាង​ផង។


ដោយ​ការអនុវត្ត​បាន​ល្អ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន  នៅ​ឆ្នាំ​១៩៩៨ បាន​រំលាយ​ចោល​អង្គការ​ចាត់​តាំងរបស់​ពួក​ប៉ុល ពត​ទាំងស្រុង  ហើយ​សង្គ្រាម​រ៉ាំ​រៃ​រាប់​ទស្សវត្ស នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់  និង​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស  ហើយ​បាន​បន្ត​ការ​កសាង​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​បច្ចុប្បន្ន​នេះ។


លោក​អ៊ឹង លាង​ហ៊ួ​រ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្តកំពង់ឆ្នាំង បាន​អាន​របាយការណ៍​ស្តី​ពី​លទ្ធផល​វគ្គ​បណ្តុះបណ្តាល​ដោយ​បាន​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​សកម្ម​ជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រលាប្អៀរ មាន​រយៈពេល​២​ថៃ្ង ដោយ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​មាន​សិក្ខាកាម​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រលាប្អៀរ​ចូលរួម​សរុប​ចំនួន​១៩១​នាក់ ក្នុង​នោះ​ស្រី​១៨​នាក់  ហើយ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ។


លោក​បាន​បន្ត​ទៀត​ថា គោល​បំណង​សំខាន់ គឺ​ឲ្យ​សិក្ខាកាម​ដែល​ជា​សកម្មជន​យល់​ពី​ប្រវត្តិ​សកម្មភាព​ស្នាដៃ​និង​បទពិសោធន៍​ក្នុងការ​ដឹកនាំ​ទទួល​បាន​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ,​លក្ខន្តិកៈ​គណបក្ស ,​គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយ​របស់​បក្ស ,​ភារកិច្ច​ត្រូវ​បន្ត​អនុវត្ត​ចំពោះមុខ ,​ពង្រឹង​ក្រមសីលធម៌​របស់​មន្ត្រី​គណបក្ស​ប្រជាជន  និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ  និង​កត្តា​សំខាន់​គឺ​ឲ្យ​សកម្មជន​គណបក្ស​បាន​យល់​ពី​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា។


លោកស្រី ជុំ ពៅ តំណាង​ឲ្យ​សិក្ខា​ម​បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត បន្ត​គាំទ្រ​និង​ចូលរួម​អន​វត្ត​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ទាំង​១១​ចំណុច និង​គាំទ្រ​ចូលរួម​អនុវត្ត​តាម​យុទ្ធ​ចតុកោណ​តំណាក់​កាល​ទី​៣​នៃ​រាជ​រដ្ឋបាល​នីតិ​ការ​ទី​៥​នៃ​រដ្ឋសភា  ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន  ជា​នាយករដ្ឋមន្ត្រី​។


ប្តេជ្ញា​កសាង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ទំនាក់ទំនង​ឲ្យ​បាន​ល្អជា​មួយ​ប្រជាពលរដ្ឋ​។ ប្តេ​ជា​ប្រឆាំង​ដាច់ខាត​នូវ​ពួក​អគតិ​មួយចំនួន​តូច​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ប្តេជ្ញា​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ   ដើម្បីឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ទទួល​បាន​ការអភិវឌ្ឍន៍​សមិទ្ធផល​ថ្មី​ថែមទៀត​សម្រាប់​កម្ពុជា​នា​ពេល​អនាគត។


ឯកឧត្តម ដួង សា​វ៉ាង បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ដែល​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវអនុវត្ត​ឲ្យ​បាន​ល្អ តាម​លក្ខន្តិកៈ​គោលនយោបាយ​របស់​គណ​បក្ស និង​ច្បាប់​របស់​រដ្ឋ​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​មាន​ទំនាក់ទំនង​ល្អ និង​កសាង​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ  ដើម្បី​ទាក់ទាញ​ភាព​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ពី​សកម្មភាព​ជាក់ស្តែង និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជ័យជំនះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧  និង​ឆ្នាំ​២០១៥​ខាងមុខនេះ​៕


T-11-12-15-m-full



ក្រុមការងារ​បក្ស​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រលាប្អៀរ

Post a Comment

0 Comments

Close Menu