Ad Code

ក្រុម​ឃើដ​អ៊ីរ៉ាក់ បើកការ​វាយលុក​ដ៏ធំមួយ​ ដើម្បី​យកក្រុង​ Sinjar ពីក្រុម IS មក​វិញ

ក្រុមអ្នក​​ប្រយុទ្ធ​អំបូរ​ឃើដ​ ដោយមានការ​​ជួយ​គាំទ្រពី​យុទ្ធនាការ​​ផ្លូវអាកាស​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ផងនោះ បានបើកការវាយ​​លុក​មួយកាលពី​ថ្ងៃព្រហស្បតិ៍ ដោយសំដៅ​ទៅ​​វាយ​ដណ្ដើម​​យក​ក្រុង​យុទ្ធសាស្ដ្រ​ Sinjar ដែល​ក្រុម​រដ្ឋ​ឥស្លាម​ IS វាយយកបានកាល​ពីឆ្នាំ​ទៅ​នោះ​មកវិញ ពេលដែល​កាលណោះ​មានការ​វាយ​ប្រយុទ្ធ​​​គ្នា​ដ៏ខ្លាំង ​បណ្ដាល​ឲ្យ​មាន​ការ​ភៀស​ខ្លួន​ជនជាតិ​ភាគតិច Yazidis ដល់ទៅ​រាប់​សិបពាន់​នាក់​ ហើយក៏​ជាលើកដំបូង​ដែល​នាំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ បើកកា​រវាយប្រហារ​តាម​អាកាស​​ប្រឆាំង​នឹង​​ក្រុមសកម្ម​ប្រយុទ្ធ​នោះ។


​សេចក្ដី​ប្រកាស​មួយ ធ្វើឡើង​ពីក្រុមប្រឹក្សា​​សន្ដិសុខ​តំបន់នៃ​ជនជាតិ​ឃើដ​ បាន​និយាយថា ក្រុមអ្នក​ប្រយុទ្ធ​ Peshmerga ប្រមាណ​៧,៥០០​នាក់ កំពុងតែ​​រួម​ផ្ដុំគ្នា​ត្រង់​លើ​ភ្នំ​ដែល​ជាកូន​ទី​ក្រុង​​ ដោយ​ពួក​គេមកពី​រណសិរ្ស​៣កន្លែង​នៅ​​ក្នុង​ការ​ប្រឹង​ប្រែង​​ដើម្បីវាយ​ដណ្ដើម​យក​ទីក្រុង​នោះ​មក​គ្រប់គ្រង​វិញ ជាមួយ​ពេល​​ត្រូវ​កាត់​ផ្ដាច់​បណ្ដាញ​ផ្គត់​ផ្គង់​ ដែលត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម។ សេចក្ដី​ប្រកាស​នោះ​ក៏បានទាំង​និយាយ​ផងដែរ​​ថា ក្រុមឃើដ​មានបំណង​​បង្កើត​តំបន់​ការពារ​ទ្រនាប់​មួយ​ដើម្បី​ការពារ​​ទីក្រុង​​ និងពលរដ្ឋ​ដែលរស់នៅ​ទី​នោះ​ពីការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ផ្លោង។


ក្រុមអ្នក​ប្រយុទ្ធ Peshmerga ឃើដ​និង​ក្រុម​​សកម្ម​ប្រយុទ្ធ​ បានបាញ់​តគ្នា​​ទៅវិញទៅ​មក​ដោយ​កាំភ្លើង​ធុនធ្ងន់​តាំងពីប៉ុន្មាន​ម៉ោង​នៅ​ពេល​​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ពេល​ដែល​​ក្រុមអ្នក​ប្រយុទ្ធ​​ឃើដ ​កាន់តែ​​រំកិល​ខ្លួន​​ទៅមុខ​កាន់តែ​ជិត។


យន្ដហោះ​ចម្បាំង​នៅក្នុង​ក្រុម​ប្រទេសចម្រុះ​នាំមុខដោយ​សហរដ្ឋ​អាមេរិក ក៏បានបើក​ការ​វាយប្រហារ​​នៅជុំវិញ​ក្រុង Sinjar ​ផងដែរ ដើម្បី​​ឆ្ពោះទៅ​រកការ​វាយ​លុក​កាន់តែ​ធំថែមទៀត​នៅ ថ្ងៃព្រហស្បតិ៍។


ក្រុង Sinjar រងការ​វាយ​ដណ្ដើម​​កាន់កាប់​​បាន​ដោយក្រុម​ IS កាល​ពីខែសីហា ឆ្នាំ២០១៤ ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី បន្ទាប់ពី​ក្រុម​ជ្រុល​និយម​​នេះ​​វាយដណ្ដើម​យក​បានទីក្រុង​ដ៏ធំ​​ជាងគេ​​លំដាប់​ទីពីរ​គឺក្រុង Mosul ព្រមទាំង​វាយយកបាន​តំបន់​ដ៏​ល្វឹងល្វើយ​​នៃទឹក​ដីអ៊ីរ៉ាក់​ភាគខាងជើង​ មក​នោះ៕


AP



ក្រុម​ឃើដ​អ៊ីរ៉ាក់ បើកការ​វាយលុក​ដ៏ធំមួយ​ ដើម្បី​យកក្រុង​ Sinjar ពីក្រុម IS មក​វិញ

Post a Comment

0 Comments

Close Menu