Ad Code

​ហ្វេ​ស​ប៊ុ​ក ​រាយការណ៍​ពី​ការកើនឡើង ​នៃ​សំណើ​របស់​រដ្ឋាភិបាល​ ស​ម្រា​ប់​បញ្ហា​ទិន្នន័យ​

កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន Facebook Inc (FB.O) បានឱ្យដឹង​ក្នុង​របាយការណ៍​មួយ​ថា ការទាមទារ​របស់រ​ដ្ឋា​ភិ​បាល​សម្រាប់​បញ្ហា​ទិន្នន័យ​អ្នក​ប្រើ​​របស់ខ្លួន បាន​កើនឡើង នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៥ ដោយ​ទទួលបាន​និន្នាការ​យ៉ាងហោចណាស់ ២ឆ្នាំមុន នៅពេលដែល​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​បង្ហាញ​សំណើ​បែប​នេះ​សម្រាប់​ជាការ​លើកកម្ពស់​ថ្មី​មួយ។



​ការចូល​ដំណើរការ​របស់​រដ្ឋាភិបាល ទៅ​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន ពី​ក្រុមហ៊ុនទូរស័ព្ទ និង​បណ្តាញ​​បានក្លាយ​ទៅជា​បញ្ហា​មួយ ដោយមាន​ភាពចម្រូងចម្រាស​ចំពោះ​បញ្ហា​ភាព​ឯកជន​មួយ ចាប់តាំងពី​អតីត​បុគ្គលិក​របស់​ទីភ្នាក់ងារ​ចារកម្ម​លោក Edward Snowden បាន​បង្ហាញថា កម្មវិធី​បាន​ឃ្លាំមើល​ដោយ​លួចលាក់​។



​ឧស្សាហកម្ម​បច្ចេកវិទ្យា បាន​ជំរុញអោយមាន​តម្លាភាព​ស្តីពី​សំណើ​ទិន្នន័យ​របស់​រដ្ឋាភិបាល ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ពី​ការព្រួយបារម្ភ​ថា ពួកគេ​កំពុងធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​ហើយ​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់។



​របាយការណ៍​ឆមាស​របស់ Facebook គឺជា​ការចាប់អារម្មណ៍​មួយ ដែលជា​ប្រធាន​សូចនាករ​នៃ​រដ្ឋាភិបាល នៅក្នុង​ទិន្នន័យ​របស់​ក្រុមហ៊ុន​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ធំ​នេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ផ្សាយ​ជា​សាធារណៈ សម្រាប់​សំណើ​ជាក់លាក់​ក្នុងការ​អនុវត្ត​ដោយ​ច្បាប់ និង​ទីភ្នាក់ងារ​ចារកម្ម​នោះទេ​។



​ហ្វេ​ស​ប៊ុ​ក​បានឱ្យដឹង​ក្នុង​របាយការណ៍ ដែល​​គេ​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា រដ្ឋាភិបាល​បានស្នើ​សុំ​ទិន្នន័យ​នៃ​គណនីនៅ​ទូទាំង​ពិភពលោក ដែល​បាន​កើនឡើង ១៨ ភាគរយ​នៅ​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ២០១៥ ដែល​មាន​ចំនួន​ដល់​ទៅ ៤១,២១៤ គណនី កើន​ឡើង​ពី​ចំនួន ៣៥,០៥១ ដែលជា​សំណើ​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ២០១៤។


​នៅក្នុង​ពាក់កណ្តាល​ឆមាស​ទី ១ នៃ​ឆ្នាំនេះ បណ្តាញ Facebook ដកចេញ​ការ​បង្ហោះ​ជាង ២០,៥៦៨ និង​បំណែក​ផ្សេងទៀត​នៃ​មាតិកា ដែល​រំលោភច្បាប់​ក្នុងស្រុក ដែលមាន​ចំនួន​ច្រើនជាង​ទ្វេដង​នៃ​ចំនួន​នៅក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ២០១៤។


​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​កបាន​កើនឡើង ១.៥៥ ពាន់​លាន​នាក់ ដែលជា​ការកើនឡើង​ពី​កម្រិត ១.៤ ពាន់​លាន​នាក់ កាលពី​ឆមាស​ទី​ពីរ​នៃ​ឆ្នាំមុន​។



​ជា​ញឹកញាប់ រដ្ឋាភិបាល​បានធ្វើ​ការស្នើ​ជា​មូលដ្ឋាន សម្រាប់​អាសយដ្ឋាន​អ្នកប្រើប្រាស់ លេខ IP ឬ​មាតិកា​របស់​គណនី រួមទាំង​អ្វីៗ ដែល​មនុស្ស​បាន​បង្ហោះ​លើ​បណ្តាញ​។



​ភាគច្រើន​នៃ​សំណើ​របស់​រដ្ឋាភិបាល បានមកពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​។ ភ្នាក់ងារ​របស់​អាមេរិក បាន​ស្នើសុំ​ទិន្នន័យ​ពី​​គណនី​ជាង ២៦,៥៧៩ ដែលមាន​ចំនួន​ច្រើន​ជាង ៦០ ភាគរយ​នៃ​សំណើ​នៅ​ទូទាំង​ពិភព​លោក ដែល​បាន​កើន​ពី​ចំនួន ២១,៧៣១ គណនី​នៅក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ២០១៤។



​ហ្វេ​ស​ប៊ុ​ក​បានឱ្យដឹងថា បារាំង អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស ក៏បាន​ធ្វើឱ្យមាន​ចំនួន​ភាគរយ​ដ៏​ធំ​នៃ​សំណើ ហើយ​បានដាក់​កំហិត​លើ​មាតិកា ដែល​បាន​បង្ហោះ​ក្នុង​ឆ្នាំ២០១៥។



​ប្រទេស​ឥណ្ឌា និង​ប្រទេស​ទួរ​គី ត្រូវបាន​ទទួលខុសត្រូវ​ចំពោះ​មាតិកា ដែល​បាន​រំលោភ​លើ​ច្បាប់​ក្នុងស្រុក​។ ប្រទេស​ឥណ្ឌា​មាន​ចំនួន ១៥,១៥៥ នៃ​មាតិកា ដែល​បានដាក់​កំហិត ដែលមាន​កម្រិត​ចំនួន​ច្រើនជាង ៣ ដង នៅក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៤ ខណៈពេលដែល​តួ​ក​គី​មាន​ចំនួន ៤,៤៩៦ កើនឡើង​ពី​កម្រិត ៣,៦២៤។ ចំនួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នៅក្នុង​ប្រទេស​ឥណ្ឌា​ បាន​កើន​ឡើងដល់ ៧០ លាន​នាក់ ចាប់តាំងពី​ខែមិថុនា ​ឆ្នាំ២០១៤ ដែល​សរុបមក​មាន​ចំនួន ១៩០ លាន​នាក់​។



​រដ្ឋាភិបាល​បានធ្វើការ​ពឹងផ្អែក​កាន់តែខ្លាំង​ឡើង ចំពោះ​ហ្វេ​ស​ប៊ុ​ក​ទៅលើ​ភាព​ដ៏​ល្វឹងល្វើយ​នៃ​ទិន្នន័យ​អ្នកប្រើប្រាស់ ដើម្បី​ជួយ​ស៊ើបអង្កេត​ករណី​ព្រហ្មទណ្ឌ សម្រាប់​ភាគច្រើន​នៃ​សំណើ​ដែល​គេហទំព័រ Facebook បាន​និយាយ​។



“Facebook មិនបាន​ផ្តល់ឱ្យ​រដ្ឋាភិបាល​នូវ “​ច្រកចូល​ទិន្នន័យ​” ណាមួយ ឬក៏​អនុញ្ញាត​ឱ្យចូល​ដំណើរការ​ដោយផ្ទាល់​លើ​ទិន្នន័យ​ប្រជាជន​នោះទេ​”​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​។



Facebook, Microsoft Corp (MSFT.O), Yahoo Inc (YHOO.O) និង Alphabet Inc (GOOGL.O) ជា​អតីត​ក្រុមហ៊ុន Google កាល​ពី​ឆ្នាំមុន បានចាប់ផ្តើម​បោះ​ពុ​ម្ភ​ផ្សាយ​ភាព​​លម្អិត​​អំពី​ចំនួន​នៃ​សំណើ​របស់​រដ្ឋាភិបាល សម្រាប់​​ទិន្នន័យ ដែល​ពួកគេ​ទទួលបាន​៕



​ហ្វេ​ស​ប៊ុ​ក ​រាយការណ៍​ពី​ការកើនឡើង ​នៃ​សំណើ​របស់​រដ្ឋាភិបាល​ ស​ម្រា​ប់​បញ្ហា​ទិន្នន័យ​

Post a Comment

0 Comments

Close Menu