Ad Code

សុំ​ម៉ូទ័រ ​ដែល​ខូច​ពី​វត្ត​មក​ជួសជុល​​​ខុស​បច្ចេកទេស​​ ត្រូវ​ម៉ូទ័រ​ឆក់​ស្លាប់

ពោធិ៍សាត់​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ ដោយសារ​តែ​សុំ​ម៉ូទ័រ ​ដែល​ខូច​ពី​វត្ត​មក​ជួសជុល​ទាំង​មិន​មាន​ជំនាញ​ច្បាស់លាស់​ ធ្វើ​ខុស​បច្ចេកទេស​ ផ្នែក​ប្រព័ន្ធ​អគ្គិសនី​ ហើយ​ត្រូវ​ម៉ូទ័រ​នោះ​ឆក់។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្រោម​ផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់។


លោក​ខៀវ សុខា ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ក្បាល​ត្រាច​បាន​ប្រាប់​ពី​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​ ដោយ​យោង​តាម​សម្ដី​​​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ​សោ វឿន អាយុ​៤៨​ឆ្នាំ ​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ​៖ ប្ដី​របស់​នាង​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​នេះ​ ឈ្មោះ​ភិន ទ្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ដោយ​មុន​ពេល​កើតហេតុ ​ប្ដី​នាង​បាន​ទៅ​វត្ត​សុំ​ម៉ូទ័រ​មួយ​គ្រឿង ដែល​ប្រើការ​មិនកើត​យកមក​ផ្ទះ អង្គុយ​ជួសជុល​នៅ​ខាង​ក្រោមផ្ទះ​បម្រុង​ទុក​ប្រើប្រាស់​កាត់​ការ៉ូ និង​របស់​ផ្សេងៗ។


លោក​សុខា បន្ត​ថា ​ស្រប​ពេល​ដែល​ជនរងគ្រោះ​ជួសជុល​ដោយ​ខ្លួនឯង​រួចរាល់​ហើយ ​ក៏បាន​យក​ឌុយ​ដោត​ចូល​ក្នុង​ព្រី​ភ្លើង​ត​ភ្ជាប់​ជាមួយ​ឌុយ​ម៉ូ​ទ័​រ​នោះ ​រួច​លូកដៃ​ទៅ​ចុច​កុងតាក់​​ដើម្បី​បញ្ជាក់​ថា​តើ​ ម៉ូទ័រ​ភ្លើង​នេះ​ដំណើរការ ឬ​​អត់។ ពេល​ដែល​បុរស​នេះ​លូកដៃ​ទៅ​ច្របាច់​កុងតាក់ ម៉ូ​ទ័​រ​នោះ​ ​​ចរន្ត​ភ្លើង​ប្រព័ន្ធ​អគ្គិសនី​ ច្រាស់ច្រាល់​ទិស​មកវិញ​ ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​នោះ​តែម្ដង។


លោក​អែម រុន ​អធិការ​​នគរបាល​ស្រុក​ក្រគរ ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​បុរស​នេះ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ ដោយសារ​តែ​ខ្លួន​មិន​ចេះ​ស្ទាត់ជំនាញ​ច្បាស់លាស់ ហើយ​មិន​យក​ម៉ូទ័រ​នោះ​ទៅ​ឲ្យ​ជាង​ជួសជុល បែរ​ជា​យក​មក​ធ្វើខ្លួន​ឯង​​ខុស​​បច្ចេកទេស ​ក៏​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​តែម្ដង។ ក្រោយពី​ពិនិត្យ​សព​នេះ​ហើយ​ ខាង​ជំនាញ​របស់​លោក​ក៏បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
M12-11-15-e3


M12-11-15-e2


M12-11-15-e1



សុំ​ម៉ូទ័រ ​ដែល​ខូច​ពី​វត្ត​មក​ជួសជុល​​​ខុស​បច្ចេកទេស​​ ត្រូវ​ម៉ូទ័រ​ឆក់​ស្លាប់

Post a Comment

0 Comments

Close Menu