Ad Code

លោកពូ​ទីន​៖ រុស្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​អាវុធ​ឡើយ​

លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​ថា រុស្ស៊ី​នឹង​មិន​ចូលរួម​នៅក្នុង​ការប្រកួតប្រជែ​ង​អាវុធ​ណាមួយ​ឡើយ ប៉ុន្តែ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ប្រទេស​នេះ​ចាំបាច់​ត្រូវតែ​បំពេញ​ចន្លោះ​ប្រហោង​មួយចំនួន​។​



លោក ពូ​ទីន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ស្ដីពី​ការ​អភិវឌ្ឍ​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី ក្នុង​ទីក្រុង S​o​chi ថា​ “​យើង​នឹង​មិន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​អាវុធ​ណាមួយ​ឡើយ យើង​គ្រាន់តែ​ត្រូវការ​ដើម្បី​ពង្រឹង​ឡើងវិញ​ប៉ុណ្ណោះ នៅ​លើ​អ្វី​ដែល​យើង​បាន​បាត់បង់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ – ២០០០ នៅ​ពេល​ដែល​កងកម្លាំង​ប្រដាប់​អាវុធ និង​រោងចក្រ​ឧស្សាហកម្ម​យោធា​របស់​យើង​ជួប​បញ្ហា​ទុន​”​។​



នៅក្នុង​ជំនួប​នេះ លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​វិធានការ​ក្នុង​គោល​បំណង ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​អន្តរ​កម្ម រវាង​ក្រសួងការពារជាតិ និង​រោងចក្រ​ឧស្សាហកម្ម​យោ​ធា​។​



បើ​យោង​តាម​ លោក ពូ​ទីន បាន​ឲ្យ​ដឹង​ថា​ “​ចំនួន​នៃ​អាវុធ​ថ្មី និង​ម៉ូ​ដែល​អភិវឌ្ឍ​ល្អ​ប្រសើ​ជាង​មុន ដែ​ល​ទទួល​បាន​ដោយ​យោធា​រុស្ស៊ី​នៅ​ឆ្នាំនេះ គឺ​មាន​ការ​កើន​ឡើង​ជាង​មួយ​ភាគ​បួន បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤”​។​



លោក​បាន​បន្ថែម​ថា​ “​វា​ជា​ការ​សំខាន់ ដែល​សព្វាវុធ​សម័យ​ទំនើប​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំ​ទូ​លាយ​ដោ​យ​កងកម្លាំងប្រដាប់អាវុធ​”​។​



បើ​យោងទៅតាម​កម្មវិធី​អាវុធ​របស់​រដ្ឋ​ដែល​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ ២០១១ រុស្ស៊ី​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦៥០ ពាន់​លាន​ដុល្លារ​ ដើម្បី​ធ្វើ​ឲ្យ​យោធា​របស់​ខ្លួន​កាន់តែ​ទំនើប និង​បំពាក់អាវុធ​ថ្មីៗ​រហូតដល់​ឆ្នាំ ២០២០។​



កាលពីដើម​ឆ្នាំនេះ​ក្រសួងការពារជាតិ​បាន​ប្រកាស​ថា នឹង​មិន​មានការ​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​កម្មវិធី​នេះ​ទេ បើ​ទោះ​បីជា​មានការ​លំបាក​ផ្នែក​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​រុស្ស៊ី​ក៏ដោយ​៕


RT


12-11-2015w




លោកពូ​ទីន​៖ រុស្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​អាវុធ​ឡើយ​

Post a Comment

0 Comments

Close Menu