Ad Code

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ ​បើ​មិន​ចាត់វិធានការ​បង្ក្រាប​ជនសង្ស័យ​ជនជាតិ​ចិន​បាន​ទាន់ពេល​ទេ​នឹង ប៉ះ​ពាល​ដល់​សន្តិសុខ ​និង​ការ​វិនិយោគទុន​បរទេស​

​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​ចែករំលែក​បទពិសោធន៍​ស្ដីពី​ការងារ​ដឹកនាំ គ្រប់គ្រង និង​ការគ្រប់គ្រង​ សភាព​ការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ​សម្រាប់​ការបោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​នៅ​កម្ពុ​ជា​ដល់​សិក្ខាកាម សុក្រឹតការ ថ្នាក់​ឧត្តមសេនីយ៍ វរសេនីយ៍​ឯក​ជំនា​ន់​ទី​១៣ នៅ​សាលា​បណ្ឌិត​សភា​នគរបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១​ ខែវិច្ឆិកា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ​ប្រសិន កម្ពុជា មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ទាន់ពេល​ពេល​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល​ដល់​សន្តិសុខ​ជាតិ ប៉ះ​ពាល​ដល់​ការ​វិនិយោគទុន​បរទេស និង​សេដ្ឋកិច្ច​ជាតិ​។​



សម្ដេច​បញ្ជាក់​ថា ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ចាប់​បណ្ដេញ​ជនសង្ស័យ​ជនជាតិ​ចិន​ប្រុស​ស្រី ចំនួន​១៦៨​នាក់ ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១០ វិញ​នោះ គឺ​វា​មិន​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​នោះ​ទេ​។ ​សម្ដេច​ក្រឡាហោម ស ខេង បាន​ចាត់ទុកថា ជនសង្ស័យ​ជនជាតិ​ចិន​ដែល​គេ​ដឹង​ថា ​មាន​ចំនួន​១៦៨​នាក់​នោះ គឺជា​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់​នៅ​ស្រុក​ចិន ហើយ​បាន​មក​តាំង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារ​យក​ប្រាក់​ពី​ក្រុម​ឈ្មួញ អ្នក​វិនិយោគ អ្នក​រក​ស៊ី និង​អាជីវករ​ជាដើម​នៅ​ប្រទេស​ចិន តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​Intenet និង​ប្រព័ន្ធ​Online​នានា​។​សម្រាប់​ការ​ចុះ​ស៊ើបអង្កេត​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនោះ​គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ដីកា​នគរបាល​របស់​ប្រទេស​ចិន​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងកម្លាំង​នគរបាល​កម្ពុជា និង​យោង​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​នគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​កម្លាំង​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច របស់​ចិន​ចូល​ឃាត់ខ្លួន​ភូមិគ្រឹះ​២​កន្លែង ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ក្បែរ​ឆ្នេរ​អូរ​ឈើ​ទាល​រហូតមកដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ជនសង្ស័យ​ជនជាតិ​ចិន​១៦៨​នាក់ ត្រូវ​បាន​ចាត់​បញ្ជូន​តាម​ជើង​យន្ត​ហោះ​ពិសេស​របស់​នគរបាល​ប្រទេស​ចិន​។​


សម្ដេច ក្រឡាហោម បញ្ជាក់​ថា សម្រាប់​ជនសង្ស័យ​ទាំងនោះ បើ​កម្ពុជា​មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ទាន់ពេល​ពេល​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​ការ​វិនិយោគទុន​បរទេស និង​សេដ្ឋកិច្ចជាតិ​។​ នៅក្នុង​ពិធី​ចែក​រំលឹក​បទពិសោធន៍​នៃ​គ្រប់គ្រង​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ទៀត ដែល​ពាក់ព័ន្ធ​ទៅដល់​ដំណើរ​គ្រប់គ្រង​អ្នកដឹកនាំ ជា​ច្រើន​ទៀត ពិសេស​ការ​ខិតខំ​អត់​ធ្មត់​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅក្នុង​អំឡុង​ពេលមុន និង​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ថា បទពិសោធន៍​កិច្ច​ខិតខំ​ថែរក្សា​ការពារ​សន្តិសុខ​នា​ពេល​នោះ គឺ​បាន​ធ្វើ​ បាន​ផ្តល់​មេរៀន និង​បទពិសោធន៍​សម្រាប់​ការ​ចាត់វិធានការ​នៅ​អាណត្តិ​ក្រោយៗ​ទៀត។​



សូម​រំលឹក​ថា កាលពី​ម៉ោង​១២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បា​ន​បញ្ជូន​មុខសញ្ញា​សង្ស័យ ជនជាតិ​ចិន​ទាំង​១៦៨​នាក់​ទៅកាន់​ប្រទេស​ចិន តាម​ជើង​យន្តហោះ​ពិសេស​របស់​ចិន​។​



លោក​ឧត្តមសេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មាន​ប្រសាសន៍​ថា ដោយមាន​ការ​សហការ​ល្អ​រវាង រាជរដ្ឋាភិបាល​និង​សាធារណរដ្ឋ​ចិន ជនសង្ស័យ​ចាប់ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ Internet ហៅ​កាត់​ថា VOIP ដែល​មក​ធ្វើ​សកម្មភាព​ចាប់ជំរិត​នៅ​លើ​ដែនដី​កម្ពុជា​កា​លពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​នៅ​ខេត្ត​ព្រះសីហនុ កន្លងមក​ត្រូវ​បាន​ប្រគល់​ឲ្យ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​នៃ​ប្រទេស​ចិន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដឹក​តាម​យន្តហោះ​ពិសេស​ទៅកាន់​ប្រទេ​ស​ចិន ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចិន​ធ្វើការ​ចាត់ចែង​ទៅតាម​ផ្លូវច្បាប់។​



យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ឃាត់ខ្លួន និង​បណ្ដេញ​ចេញ​ជនបរទេស​ចំនួន​៣២២៦​នាក់ ស្រី​៥៦៧​នាក់ វៀតណាម​២៧៩៤​នាក់ ស្រី​៥២២​នាក់៕


12-11-2015zb3


12-11-2015zb2


12-11-2015zb1


 



រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ ​បើ​មិន​ចាត់វិធានការ​បង្ក្រាប​ជនសង្ស័យ​ជនជាតិ​ចិន​បាន​ទាន់ពេល​ទេ​នឹង ប៉ះ​ពាល​ដល់​សន្តិសុខ ​និង​ការ​វិនិយោគទុន​បរទេស​

Post a Comment

0 Comments

Close Menu