Ad Code

ស្ត្រី​កម្ពុជា​ចំនួន​១៦​រូប​ ចូលរួម​ចែករំលែក ​បទពិសោធន៍​តាមរយៈ​ការ​ជែក​ដេញដោល​ភាពជា​អ្នកដឹកនាំ​

ភ្នំពេញ ៖ ស្ត្រី​កម្ពុជា​ចំនួន​១៦​រូប ​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ ដែល​ទទួល​បាន​ជោគជ័យ ​ក្នុង​អាជីវកម្ម​ក៏ដូចជា​ក្នុង​អាជីព​ការងារ​ បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​តាមរយៈ​ការ​ជជែក​ដេញដោល​ពី​ភាពជា​អ្នកដឹកនាំ​(The Women Debate on Leadership )​ដែល​សហការ​រៀបចំឡើង​ដោយ មជ្ឈមណ្ឌល​រដ្ឋា​លី​ដ​ឌី​ង ក្រសួង​កិច្ចការ​នារី មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។


លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការ​នារី បាន​មានប្រសាសន៍​កោត​សរសើរ​ដល់រដ្ឋា​លី​ដ​ឌី​ង​ ដែល​ខិតខំ​ប្រឹងប្រែង​សហការ​រៀបចំ ​ឲ្យ​មាន​ជា​វេទិកា​នេះ​ឡើង​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្ដេជ្ញា​ចិត្ ត​ក្នុង​ការ​លើក​កម្ពស់​តួនាទី​ ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​។​មិនតែប៉ុណ្ណោះ​វេទិកា​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បច្ចុប្បន្ន​នេះ​យើង​មាន​ស្ត្រី​ជាច្រើន​ដែល​កំពុង​ចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង ការដឹកនាំ​ស្ថាប័ន អង្គភាព​នានា​គ្រប់​វិស័យ។ ចំណុច​នេះ​ស​បញ្ជាក់​ថា សង្គម​ទាំងមូល​ទទួលស្គាល់​ និង​បន្ត​គាំទ្រ​ថែមទៀត​អំពី​តម្លៃ ​នៃ​ការចូលរួម​របស់​ស្ត្រី។


រដ្ឋា​លី​ដ​ឌី​ង គឺជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បង្កើត​ភាពជា​អ្នកដឹកនាំ​នៅ​កម្ពុជា ហើយ​មាន​បេស​កកម្ម​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ល្អ​អស្ចារ្យ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ រដ្ឋា​លី​ដ​ឌី​ង មានកម្ម​វិធី​ពាក់ព័ន្ធ​នឹង​ភាពជា​អ្នកដឹកនាំ​ជាច្រើន​ដូចជា កម្មវិធី​បណ្ដុះបណ្ដាល ​និង​ប្រឹក្សា​ភាពជា​អ្នកដឹកនាំ វេទិកា​ជួប​ជា​មួយ​នឹង​អ្នកដឹកនាំ វេទិកា​និយាយ​ពី​ភាពជា​អ្នកដឹកនាំ​ និង​ក្លិប​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​។ កម្មវិធី​ទាំងនេះ​ នឹង​មាន​ការ​អញ្ជើញ​វាគ្មិន​ល្អៗ​របស់​កម្ពុជា ពី​ស្ថាប័នរដ្ឋ ឯកជន​និង​អង្គការ​ជាតិ មក​ជួប​ជុំ​គ្នា​ជាមួយ​អ្នក​សិក្សា និង​មហាជន​ ដើម្បី​បង្កើត​ឲ្យ​មាន​ឱកាស​លើក​តម្លៃ និង​រៀន​ជាមួយ​អ្នក​អនុវត្ត​ផ្ទាល់​ពី​គំនិត​ពី​ទស្សនៈ និង​ពី​ការអនុវត្ត ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ភាពជា​អ្នកដឹកនាំ​ខ្លួនឯង គ្រួសារ ស្ថាប័ន​និង​ប្រទេសជាតិ។ គោលបំណង​នៃ​កម្មវិធី​នេះ​ គឺ​ធ្វើឡើង ក្នុង​ន័យ​រួមគ្នា កសាង​ភាពជា​អ្នកដឹកនាំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ និង​បង្កើត​ឲ្យ​មាន​វប្បធម៌​ចែករំលែក ខ្មែរ​ជួយ​ខ្មែរ សម្រាប់​ជា​កេរ្តិ៍​ដំណែល​ដល់​កូន​ខ្មែរ របស់​យើង​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។


ដោយឡែក​សម្រាប់​វេទិកា​ដេញដោល​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី តាមរយៈ​ការ​ចែករំលែក​បទ​ពិសោធន៍ ​ដែល​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ដឹកនាំ​នៅ​តាម​ស្ថាប័ន អង្គភាព​នានា​ក្នុង​ពេលនេះ​ខ្លឹមសារ​នៃ​កម្មវិធី​ទាំងមូល​នឹង​ធ្វើការ​ចងក្រង​ ទៅ​ក្នុង​គេហទំព័រ សៀវភៅ និង​ទស្សនាវដ្ដី​ស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ ហើយ​និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​យើង​ទាំងមូល៕


 



ស្ត្រី​កម្ពុជា​ចំនួន​១៦​រូប​ ចូលរួម​ចែករំលែក ​បទពិសោធន៍​តាមរយៈ​ការ​ជែក​ដេញដោល​ភាពជា​អ្នកដឹកនាំ​

Post a Comment

0 Comments

Close Menu