ក្រុមហ៊ុន Google បានចាប់ផ្តើមកម្មវិធីចាក់ផ្សាយ សម្រាប់ទូរស័ព្ទ Android ដូច្នេះមនុស្សអាចប្រើប្រាស់ពួកវាបាន សូម្បីតែមិនបានដំឡើងនៅលើស្មាតហ្វូនក៏ដោយ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានណែនាំបច្ចេកទេស សម្រាប់ជួយអ្នកប្រើប្រាស់ក្នុងការទទួលបានលទ្ធផលដ៏ល្អប្រសើរជាងមុន នៅពេលដែលពួកគេធ្វើការស្វែងរក ដែលជាញឹកញាប់ត្រូវបាននិយាយនៅក្នុង blogpost ថា ចម្លើយដ៏ល្អបំផុតសម្រាប់សំណួរ ដែលចោទសួរ ត្រូវបានគេរកឃើញនៅក្នុងកម្មវិធី ជាជាងទំព័របណ្ដាញ។
មានកម្មវិធីដំបូងចំនួន ៩ ត្រូវបានជ្រើសរើសឱ្យធ្វើការជាមួយប្រព័ន្ធផ្សាយ ដូចដែលវាត្រូវបានគេសាកល្បង។
សម្រាប់បទពិសោធន៍ ដែលមានបញ្ហាកន្លងមក
អ្នកនាង Jennifer Lin នាយកគ្រប់គ្រងផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា ក្រុមហ៊ុននេះបានចាប់ផ្តើមបង្កើត ដោយបានរកឃើញព័ត៌មាន នៅក្នុងកម្មវិធីកាលពី ២ ឆ្នាំមុន ដើម្បីជំរុញកម្រងដ៏ធំរបស់ខ្លួននៃទិន្នន័យ ដែលត្រូវបានស្វែងរក។
ឥឡូវនេះប្រហែល ៤០% នៃការស្វែងរក ត្រូវបានធ្វើតាមរយៈ Google ក្នុងការបើកមាតិកាដែលបានរកឃើញនៅក្នុងកម្មវិធីដូចជា Facebook Instagram ឬ Pinterest និង Airbnb។ នេះបើតាមអ្នកនាងបាននិយាយ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន Google បានឆ្លើយតបទៅលើតែសំណួរ ដែលមានព័ត៌មានអាចប្រើបាន ទាំងនៅលើបណ្តាញ និងនៅក្នុងកម្មវិធី។ ឥឡូវនេះ ទោះជាយ៉ាងណាវាត្រូវបានចាប់ផ្តើមបង្ហាញពីលទ្ធផល ដែលបានរកឃើញតែនៅក្នុងកម្មវិធី។
ក្រុមហ៊ុន Google បាននិយាយថា វាត្រូវបានគេប្រើប្រាស់បង្កើតប្រព័ន្ធផ្សាយនៅក្នុងស្រុក ដើម្បីឱ្យមនុស្សអាចចូលដំណើរការទៅរកលទ្ធផលនៅក្នុងកម្មវិធីបាន ដោយមិនបានដំឡើងនៅលើទូរស័ព្ទ Android របស់ពួកគេឡើយ។
នេះអនុញ្ញាតឱ្យមនុស្សសាកល្បងកម្មវិធី និងប្រើវា ប្រសិនបើវាត្រូវបានដំឡើង។ នេះបើតាមលោកស្រីលីនបាននិយាយ។ បច្ចេកវិទ្យា Virtualization ដែលមានមូលដ្ឋានលើ cloud ជាការពិសោធមួយរបស់ក្រុមហ៊ុន Google ដែលបានបង្កើតដើម្បីគាំទ្រដល់ប្រព័ន្ធផ្សាយនេះ។
កម្មវិធីតាំងពី HotelTonight, Useful Knots, Daily Horoscope និង Gormey គឺស្ថិតក្នុងចំណោមនេះជាលើកដំបូង ដើម្បីអាចប្រើប្រាស់បានតាមរយៈការផ្សាយ។
Danny Sullivan ដែលជាស្ថាបនិក និងនិពន្ធនាយក គេហទំព័រ Search Engine Land បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនេះនឹងអាចមើលឃើញដំណឹងជាច្រើន ដែលពិបាកក្នុងការស្វែងរកបានយ៉ាងងាយស្រួល។
លោកបានថ្លែងទៀតថា៖ “វាក៏ជាបទពិសោធន៍ដ៏អាក្រក់មួយ ក្នុងការបង្ហាញ links ទៅកម្មវិធីដែលគ្មាននរណាម្នាក់អាចមើលបាន លុះត្រាតែពួកគេបានដំឡើងកម្មវិធីនោះ”។
លោកបានបន្ថែមទៀតថា វាអាចមានន័យថា ទិន្នន័យដែលបានរកឃើញនៅក្នុងកម្មវិធីត្រូវតែមានភាពទូលំទូលាយ ហើយអាចនឹងត្រូវបានដាក់ឱ្យប្រើផ្សេងទៀតបាន។
“ជាសក្តានុពល ប្រព័ន្ធថ្មីនេះអាចធ្វើឱ្យកម្មវិធីមួយចំនួនហាក់ដូចជាមានបញ្ហាខ្វះមាតិកា ដែលអាច link បាន ដូចជាហ្គេម ឬក៏កម្មវិធីដែលប្រើបានតែ Link”។ នេះបើតាមគាត់បានសរសេរ។
កំណែនៃកម្មវិធីស្ទ្រីម អាចប្រើបានតាមរយៈកម្មវិធី ដែលមានរបស់ Google ផ្ទាល់ និងនៅលើកម្មវិធីរុករក Chrome របស់ខ្លួន។ អ្នកប្រើប្រាស់ក៏តម្រូវឱ្យមានការតភ្ជាប់ Wi-Fi ដែលមានល្បឿនលឿន និងប្រើស្មាតហ្វូន ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android lollipops ឬកំណែថ្មីបន្ថែមទៀតដែរ។ គួរបញ្ជាក់ផងដែរថា កំណែ Lollipop ត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។
ការធ្វើតេស្តកម្មវិធីចាក់ផ្សាយ និងមុខងារឆ្លើយតបការស្វែងរកនាពេលនេះ មានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្រុមហ៊ុន Google មិនបានបញ្ជាក់ពីពេលវេលា ឬក៏បានសម្រេចថាដាក់ឱ្យប្រើប្រាស់នៅពាសពេញពិភពលោកយ៉ាងណានៅឡើយទេ៕
កម្មវិធីចាក់ផ្សាយរបស់ក្រុមហ៊ុន Google នឹងដំណើរការដោយប្រព័ន្ធ Android
0 Comments