ស្ទឹងត្រែង ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានចាត់ទុកតំបន់ព្រៃអ្នកតាក្រហមក មានសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍បាន ដោយសារព្រៃតំបន់នេះនៅមានរូបរាងដើមពីធម្មជាតិមិនទាន់មានការកាប់បំផ្លាញ។
លោកប្រធានមន្ទីរបញ្ជាក់ថា មួយវិញទៀតព្រៃនេះ ជាកន្លែងបន់ស្រន់របស់អ្នកស្រុកនៅតំបន់នេះដែលមានជំនឿទៅលើ អរុកអរក្សអ្នកតាភ្នំ ពេលទៅបែរបន់ទទូលបានសេចក្តីសុខចម្រើន។
លោកលឹម សៃ តំណាងឲ្យក្រុមអភិរក្សព្រៃធម្មជាតិ នៅសហគមន៍នេះបញ្ជាក់ថា តំបន់ព្រៃនេះជាកន្លែងបន់ស្រន់អ្នកតាក្រហមមែន ហើយក៏ មិនមានអ្នកណាហ៊ានមកធ្វើអ្វីឲ្យខុសឆ្គងនោះទេ។
លោកថា ទំនៀមទម្លាប់នេះ មានតែបងប្អូនក្នុងសហគមន៍ មកយកជ័រ- រកផ្តៅ- រកផ្សិតធម្មជាតិ -គ្រាន់បំពេញសេចក្តីត្រូវការបាន។
លោកអះអាងថា តំបន់ព្រៃឈើមានដើមច្បោះធំៗ អាជ្ញាធរឃុំបានបង្កើតគណៈកម្មការគ្រប់គ្រងនិងសហសមាជិក សហគមន៍នាំគ្នា អភិរក្សទុកដោយរៀបចំបោះបង្គោលព្រំបានត្រឹមត្រូវមិនឲ្យមានការពាក់ព័ន្ធទៅនឹងដីកម្មសិទ្ធិឯកជនណាមួយឡើយ៕
Source: Kampuchea Thmey Daily
0 Comments