Ad Code

ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃទី​២៧ ខែមិថុនា ស្អែក​នេះ បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា​នីតិកាល​៥



ភ្នំពេញ ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៨​នេះ បានសម្រេច​កំណត់​យក​ថ្ងៃទី​២៧ ខែមិថុនា​ស្អែក​នេះ បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ចំនួន​ពីរ ទៅតាម​ការស្នើ​ឡើង​រប​ស់រាជ​រដ្ឋាភិបាល​ទុកដូចជា​ការប្រញាប់​។



សេចក្តី​ព្រាងច្បាប់​ចំនួន​ពីរ​នោះ​រួមមាន ទី​១-​ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី​។ និង​២-​ការពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើរ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប​។

​សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការធានា​ទូទាត់​ទាំងពីរ​ខាងលើនេះ ត្រូវ​បាន​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​១០ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ អនុម័ត​ដោយ​សំឡេង​គាំទ្រ ១០៤ លើ​១០៤ នៃ​អង្គ​សភា​ទាំងមូល​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu