Ad Code

ដេ​ន​នី ក្វាន់ ប្រកាស​លក់​សម្លៀក​បំពាក់​មួយ​ទឹក​យក​ថវិកា​ជួយ​ប្រជាពលរដ្ឋ​ខ្វះខាត​ និង​ចាស់ជរា



ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រស់ស្អាត​សម្តី​ផ្អែម​កញ្ញា ដេ​ន​នី ក្វាន់ កាលពី​ថ្ងៃ​ម្សិលមិញ​ បានធ្វើការ​Live​វីដេអូ​ប្រកាស​បើក​លក់​នូវ​សម្លៀកបំពាក់​មួយៗ​ទឹក​ដែល​ខ្លួន​ឈប់​ស្លៀក​ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ចាស់ជរា​នៅតាម​សហគមន៍​នៃ​តំបន់​ដាច់​ស្រយាល​តាម​បណ្តា​ខេត្ត​មួយចំនួន​។



តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​Live​វីដេអូ​នោះ​ថា រៀបចំ​សម្លៀកបំពាក់​មួយ​ទឹក​របស់​នាង​ខ្ញុំ​សម្រាប់​លក់​នៅ​ថ្ងៃស្អែក ដើម្បី​យក​លុយ​ទៅ​ចែកទាន​ដល់​ចាស់​ក្រខ្សត់​។ កញ្ញា ដេ​ន​នី ក្វាន់ បាន​បញ្ជាក់​ថា ​ចំពោះ​ថវិកា​ដែល​ទទួល​បាន​មក​ពី​ការ​លក់​សំលៀក​ទាំងអស់​នេះ​ នាង​នឹង​យក​ទៅ​ទិញ​ជា​សម្ភារៈ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ខ្វះខាត​។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ ចាប់តាំងពី​ចូលប្រឡូក​លើ​វិស័យ​សិល្បៈ​រហូតមកទល់​ពេលនេះ​នាង​តែងតែ​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​តាមរយៈ​ការចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស ,​អង្ករ​និង​សម្ភារៈ​បរិភោគ​-​ឧបភោគ​មួយ​ចំនួន​ទៀត​ដល់​ប្រជាពលរដ្ឋ​និង​ចាស់ជរា​នៅតាម​បណ្តា​ខេត្ត​នានា​ជាដើម​។



តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​នេះ​ តារា​ស្រី​កញ្ញា​ដេ​ន​នី ក្វាន់ តែង​ទទួល​បាន​ការ​លើកសរសើ​រ​មិន​ដាច់​ពី​មាត់​ ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​នេះ​។ មិនតែប៉ុណ្ណោះ​ថ្វីត្បិតតែ​កន្លង​ត្រូវ​បាន​ក្រសួង​ដាក់​បម្រាម​លើ​អាជីព​សិល្បៈ​មាន​រយៈពេល​១​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែ​ទទួល​បាន​ការ​គាំទ្រ​និង​រក្សា​បាន​ប្រជាប្រិយភាព​នៅ​ដដែល​។



គិត​មកទល់ពេលនេះ​តារា​សម្តែង​កញ្ញា​ដេ​ន​នី ក្វាន់​ក៏ត្រូវ​បាន​ដល់ពេល​កំណត់​និង​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដក​បម្រាម​និង​បើកឱកាស​ឲ្យ​លេច​វត្តមាន​សម្តែង​នៅលើ​វិស័យ​សិល្បៈ​ជាថ្មី​ឡើងវិញ​។​ ខណៈ​ថ្មីៗ​នេះ​នាង​ ក៏​ទើប​បង្ហាញ​វត្តមាន​សម្តែង​ឈុត​កាយវិការ​ខារ៉ាអូខេ​បទ មនុស្ស​ចាស់​ក៏​មាន​បេះដូង ដែល​ជា​សំនៀង​របស់​តា​រាច​ចម្រៀង​ជើងចាស់​លោកគ្រូ ហួរ ឡា​វី និង​ជាការ​ដឹកនាំ​សម្តែង​ដោយ​គូស្នេហ៍​របស់​នាង​គឺ​លោក ចាន់ មករា ផង​ដែរ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu