ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈមកកោសខ្យល់ ហើយវ៉ៃសិចថែមទៀតនោះ ក៏បណ្ដាលឲ្យគាំងបេះដូងស្លាប់បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកន្លែងម៉ាស្សាវ៉ៃសិច ដែលមានទីតាំងផ្ទះលេខ២៣ផ្លូវលេខ៨០ ភូមិ១៤ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរូបនោះ ឈ្មោះមុំ គង់ អាយុ៦៦ឆ្នាំ មុខរបរកម្មករសំណង់ ដែលសព្វថ្ងៃកំពុងធ្វើសំណង់នៅម្តុំផ្សារអូឬស្សី រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិទួលខ្សាច់ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំណាស់រូបនោះ បានមកចូលមកផ្ទះបើកបម្រើផ្លូវភេទក្បែរដើមជម្ពូ ដែលជាផ្ទះបនមួយ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បង្ក្រាបជាច្រើនដងមកហើយតែចាប់មិនចេះបានយូរខែសោះ ក៏ឃើញតែមកវិញដដែលនោះ។ បុរសរូបនោះគាត់ ឲ្យស្រីស្អាតជនជាតិវៀតណាម កោសខ្យល់ និងវ៉ៃសិចមួយ ក៏ស្រាប់តែកើតអាការៈមិនស្រួលត្រូវគាំងបេះដូងស្លាប់ក្នុងពេលប្រតិបត្តិការនោះតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងពេល ដែលបុរសវ័យចំណាស់៦៦ឆ្នាំខាងលើ គាំងបេះដូងស្លាប់ក្នុងសភាពអាក្រាតកាយ ក៏គេឃើញស្ត្រីជនជាតិវៀតណាមនោះ ចេញមកប្រាប់គេឯងឲ្យទៅជួយមើលជនរងគ្រោះផងដែរ។ បន្ទាប់មកក៏មានការរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីហេតុការណ៍នោះ រហូតកម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះចុះមកមកពិនិត្យធ្វើកោសល្យវិច័យផងដែរ។
ក្នុងពេលកម្លាំងចម្រុះ ចុះពិនិត្យនោះ គេឃើញបុរសចំណាស់ ដែលស្លាប់នោះ បានប្រើថ្នាំវីយ៉ាក្រា(ថ្នាំរឹងបានយូរ)ចំនួន៤គ្រាប់ តែប្រើអស់១គ្រាប់ នៅក្នុងហោប៉ៅខោ អាវរបស់ជនរងគ្រោះផងដែរ។
បើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះរូបនោះគាត់ស្លាប់ដោយគាំងបេះដូង។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសាររហូតឃើញឲ្យមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments