Ad Code

ជនជាតិ​អង់គ្លេស​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ពី​បទ​ស្នាក់នៅ​ខុសច្បាប់



សៀមរាប ​៖​ នគរបាល​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នគរបាល​ផ្នែក​គ្រប់គ្រង​ជនបរទេស​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​មក​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ Mother Home Inn ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​អង់គ្លេស​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ Quarrie Jone Elliott ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ កាន់​លិខិត​ឆ្លង​ដែន​លេខ​TI ០០០៩៩៧៥៥ មុខរបរ​គ្មាន ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប។ ការចាប់​នេះ ពីបទ​ស្នាក់នៅ​ដោយ​ខុស​ច្បាប់ ដោយ​ទិដ្ឋការ​ស្នាក់នៅ​ហួស​សុពលភាព​។​
សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយ​លិខិតឆ្លងដែន​បាន​ផុត​សុពលភាព​តាំងពី​ថ្ងៃ​ទី​០៨​ ខែតុលា ឆ្នាំ​២០១៦​មក​​ម៉្លេះ។

ក្រោយពី​ការ​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​សម្រេច​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញ​ប្រចាំខេត្ត​សៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu