Ad Code

នារី​ម្នាក់​ ត្រូវ​ជនសង្ស័យ​២​នាក់​ ប្រើ​កាំបិត​ភ្ជង់​ប្លន់ យក​មាស​៣​តម្លឹង និង​ប្លាទីន​១​តម្លឹង​ ទៅ​បាត់​ដោយ​សុវត្ថិភាព



រតនគិរី ​៖​ ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ និង​វ៉ែន​តាខ្មៅ បាន​យក​កាំបិត​ចុង​ស្រួច ប្រវែង​ប្រហែល​៤០​សង់ទីម៉ែត្រ ភ្ជង់​ក​នារី​ម្នាក់ ហើយ​គំរាម​ដោះ​យក​ខ្សែក និង​ចាក់សោ​ទូ​យក​គ្រឿងអលង្ការ​អស់​ចំនួន​បី​តម្លឹង​មាស និង​មួយ​តម្លឹង​ប្លាទីន​ផងដែរ។

​លោក តេង សាវុធ អធិការរង​ក្រុង​បាន​លុង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ អាន ច​ន្ធី អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើ​ម្ហូប​ការ រស់នៅ​ក្នុងភូមិ​៧​មករា សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី បាន​រៀបរាប់ថា នៅវេលា​ម៉ោង​៦​និង​១៣​នាទី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០១៨ ខណៈដែល​គាត់​(​ជនរងគ្រោះ​)​កំពុង​នៅផ្ទះ​ម្នាក់ឯង ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ និង​វ៉ែន​តាខ្មៅ បាន​យក​កាំបិត​ចុង​ស្រួច ប្រវែង​ប្រហែល​៤០​សង់ទីម៉ែត្រ មក​ភ្ជង់​គាត់ ហើយ​គំរាម​ដោះយក​ខ្សែក និង​ចាក់សោ​ទូ​យក​គ្រឿងអលង្ការ​អស់​មាស​៣​តម្លឹង​និង​ប្លាទីន​១​តម្លឹង។

លោក តេង សាវុធ បន្តថា គ្រឿងអលង្ការ ដែល​ជនសង្ស័យ​ប្លន់​យកទៅ​នោះ​រួមមាន ៖ ខ្សែ​កមាស ១​ខ្សែ​ទម្ងន់​១​តម្លឹង ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង ចិញ្ចៀន​ត្រា​មាស​១​វង់​តម្លឹង និង​កងដៃ​ធ្វើ​អំពី​ប្លាទីន​២​ឈុត​១៦​កង​ស្មើ​១​តម្លឹង ប្រាក់​រៀល​ចំនួន ៣៥០.០០០​រៀល​ផងដែរ​។​

ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេចខ្លួន​ចេញ​តាម​ទ្វារក្រោយ​បាត់។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង និង​កម្លាំង​ប៉ុស្ដិ៍ កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu