Ad Code

ពឹង​អនាគត​ប្អូនថ្លៃ​ ឲ្យ​ឌុប​ទៅលេង​ម្ដាយមីង​ខាង​គូ​ដណ្ដឹង​ បែរជា​នាំចូល​ផ្ទះសំណាក់



ភ្នំពេញ ​៖​ នារី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ តែ​នៅ​ពេល​ចង់​ទៅ​លេង​ផ្ទះ​ម្ដាយមីង​ខាង​គូ​ដណ្ដឹង ​មិន​ឲ្យ​គូ​ដណ្ដឹង​ខ្លួន​ឌុប​ទៅ​ទេ ​បែរជា​ពឹង​ឲ្យ​ប្អូនប្រុស​របស់​គូ​ដណ្ដឹង​ខ្លួន ​ដែល​មាន​ឪពុក​ជាមួយគ្នា ​ម្ដាយ​ដោយ​ខ្លួន ​ឌុប​ជំនួស ​ហើយ​បាន​ឌុប​នាំចូល​ផ្ទះសំណាក់​អា​ប្អូន​ចាត់ការ​បាន​សម្រេច​ពីរ​ដង។ នារី​នោះ ​​​ទំនង​ខ្លាច​លាក់​មិន​ជិត​នឹង​គូ​ដណ្ដឹង​ខ្លួន ​រំលង​បាន​មួយ​សប្ដាហ៍​ ទើប​ហ៊ាន​ប្រាប់​ការពិត​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​ទារ​សំណង​៣​ពាន់​ដុល្លារ ​តែ​ជនសង្ស័យ​គ្មាន​លុយ​សង​ឡើយ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​ នៅ​កន្លែង​បុក​ប៊ីយែរ ក្នុង​បុរី​ញ្ញូ​ថោន​ ស្ថិតនៅ​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ ជាតិ ចាន់​លីម​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ ​ស្នាក់នៅ​បន្ទប់​ជួល​ម្តាយ​មីង​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុកកំណើត​នៅ ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ នារី​រងគ្រោះ ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​អាយុ​ជាង​២០​ឆ្នាំ​មុខរបរ​រៀន​កែ​សម្ផស្ស​ស្នាក់នៅ​សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ។

តាម​ប្រភព​ព័ត៌មាន​ពី​​​​​នារី​រងគ្រោះ​បាន​និយាយ​ប្រាប់​ថា​ នៅមុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០១៨ ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ​​នាង​ ​បាន​ខ​ល​ហៅ​ជនសង្ស័យ​ដែល​ត្រូវជា​ប្អូន​គូ​ដណ្ដឹង​របស់​ខ្លួន​(​ឪពុក​ជាមួយ​ម្ដាយ​ផ្សេងគ្នា​)​អោយ​ប្អូនថ្លៃ​ឌុប​ទៅលេង​ម្តាយមីង​ត្រូវជា​ម្ដាយ​ជនសង្ស័យ នៅ​ខេត្តកំពង់ស្ពឺ។ ​​បន្ទាប់មក​ប្អូនថ្លៃ​របស់​នាង​ឌុប​ចេញដំណើរ​បាន​បន្ដិច​មា​ន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ​អ្នក​ទាំង​២​បាន​ឈប់​ទិញ​អាវ​ភ្លៀង ​និង​ទិញ​បាយ​ទុក​ហូប នៅពេល​មកដល់​ភូមិ​អូ​ដឹ​ម​បាននាំគ្នា​ចូល​ផ្ទះសំណាក់​សន្តិភាព។ ជនសង្ស័យ​បាន​ប្រាប់​នាង​ថា ចូល​ជ្រក​ភ្លៀង​ និង​ហូបបាយ​សិន​ចាំ​បន្ត​ដំណើរ​ទៅទៀត និង​បាននាំគ្នា​ឡើងផ្ទះ​សំណាក់។ ក្រោយពី​ហូបបាយ​រួច​ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ផ្តួល ពេលនោះ​នាង​ស្រែក​តែ​ជនសង្ស័យ​បាន​ច្របាច់ក​នាង​ថែមទាំង​គំរាម​សម្លាប់ ​ទើប​នាង​មិន​ហ៊ាន​ស្រែក​បន្ដ​ទៀត ហើយ​អាប្អូន​ចាត់ការ​បាន​សម្រេច​ចំនួន​២​ដង​ក្នុងពេល​បន្ដបន្ទាប់។ ពេល​ចាត់ការ​រួច​មិន​ជូនទៅ​ផ្ទះ​មីង​នោះឡើយ ដោយ​អោយ​ម៉ូតូឌុប​មួយទៀត​ជូន​ជំនួស​វិញ​ ហើយ​នាង​ក៏​មិន​ទៅមុខទៀត​ដែរ​ ដោយបាន​ត្រឡប់ក្រោយ​ទៅផ្ទះ​នាង​វិញ។ លុះ​នៅ​ថ្ងៃទី​១៤​រំលង​បាន​មួយថ្ងៃ នាង​បាន​ដាច់ចិត្ត ប្រាប់​ទៅ​គូ​ដណ្តឹង​នាង​នៅ​រឿងរ៉ាវ​ទាំងអស់នោះ​តែម្តង។

ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​បាន​បន្តថា​ ខណៈពេលដែល​គូ​ដណ្ដឹង​នាង​ដឹង​ហើយ បានមក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ តែ​នាង មិន​ចាំ​ទី​តាំង​កើតហេតុ​ឡើយ។

សមត្ថកិច្ច​មិនទាន់​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ភ្លាមៗ​ឡើយ តែ​សមត្ថកិច្ច​ដឹក​ជនរងគ្រោះ​ដើររក​ទីតាំង​កើតហេតុ​តែ​រក​ពុំ​ឃើញ​។​ លុះ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២១​ ទើប​គូ​ដណ្ដឹង​នាង​បាន​រកឃើញ​ជនសង្ស័យ​ត្រូវជា​ប្អូន​ឪពុក​ជាមួយ​ម្ដាយ​ទីទៃ កំពុង​លេង​បុក​ប៊ីយែរ​ ហើយខ​ល​ហៅ​សមត្ថកិច្ច​មកឃាត់​ខ្លួន​ជនសង្ស័យ​ភ្លាមៗ​ផងដែរ​។

បើ​តាម​សាច់ញាតិ​គូ​ដណ្ដឹង​នាង​បាន​ប្រាប់​ថា​ ជនសង្ស័យ​ធ្លាប់​លួងលោម​រំលោភ​អ្នក​ផ្សេងទៀត​២​ដង​រួចមក​ហើយ ដោយ​ម្នាក់​រំលោភ​មិនបាន​សម្រេច​សង​គេ​អស់​១៥០​ដុល្លារ និង​ម្នាក់ទៀត​មិនបាន​សង​ព្រោះ​កាលនោះ​ជនសង្ស័យ​រត់គេចខ្លួន​។

បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​សាកសួរ​ទៅ​ជនសង្ស័យ​ ​​ជន​នេះ​បាន​ប្រាប់​ថា ​ខ្លួន​ត្រូវ​ជនរងគ្រោះ​តេ​ហៅ​មក​ផ្ទះសំណាក់ ​ដោយ​មិនបាន​ចាប់បង្ខំ​ឡើយ​ គឺ​ព្រមព្រៀង​ជាមួយគ្នា​គ្មាន​អ្នកណា​ចាប់​អ្នកណា​ទេ។ ​ទោះយ៉ាងណា​ជនរងគ្រោះ​ទារ​សំណង​៣០០០​ដុល្លារ​(៣​ពាន់​ដុល្លារ​)​តែ​ម្តាយមីង​ខាង​ជន​សង្ស័យថា​គ្មាន​លទ្ធភាព​សង​ទេ ​ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu