ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ជាក់ស្តែង ខណៈជនសង្ស័យរូបនេះលាក់ថ្នាំញៀនក្នុងហោហៅខោ ជិះម៉ូតឆ្លងកាត់កុងត្រូល អនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងមូលដ្ឋាន សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១៧ កែងផ្លូវ២២៣ ក្រុម២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ អុន ស៊ីដេត ហៅដេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិពាងឧកញ៉ាអ៊ុ ស្រុកល្វាឯក ខេត្តកណ្តាល។
វត្ថុតាង ដែលបានចាប់យករួមមាន ១-ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ១កញ្ចប់តូច។ ២-ម៉ូតូចំនួន១គ្រឿងម៉ាក HONDA SCOOPY (កូនទា) ពណ៌ទឹកប្រាក់លាយស ពាក់ស្លាកលេខ ភ្នំពេញ1W-3204។ ៣-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone 5 ពណ៌ស។
មន្ត្រីប៉ូលិសខណ្ឌទួលគោក បានអោយឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌទួលគោក បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅ ចំណុចផ្លូវ២១៧កែងផ្លូវ២២៣ ក្រុម២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈនោះក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង មិនមានកញ្ចក់មើលក្រោយ និងគ្មានមួកសុវត្ថិភាពសមត្ថកិច្ចក៏បានឃាត់ខ្លួន ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន១កញ្ចប់ លាក់ក្នុងហោប៉ៅខោ ទើបប៉ូលិសឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments