Ad Code

បម្រុង ​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ ត្រូវ​ចោរ​ឆក់​កាបូប​អស់​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​ ទាំង​ព្រលឹម



ភ្នំពេញ​ ៖​ លុយ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ​ត្រូវបាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទៅ​បាត់ ខណៈដែល​ម្ចាស់​លុយ​ដែលជា​ជនបរទេស​ជិះ​ម៉ូតូ ឡាំ​ប្រុយ​តា ឥណ្ឌា គោលបំណង​ឡើង​យន្តហោះ​ហើយ ត្រូវ​ក្រុម​ចោរ ឆក់​យក​កាបូប​លុយ​ទៅ​បាត់​ដោយ​សុវត្ថិភាព​នោះ។

អំពើ​ឆក់យក​កាបូប​លុយ​បាន​កើតឡើង​កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​២១ ​ខែមិថុនា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​
៦​និង​០០​នាទី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​

បើតាម​ការ​អោយដឹងពី​ជនរងគ្រោះ ដែលជា​ជនបរទេស ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ បាន​អោយដឹងថា រូបគាត់​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​មក ហើយដោយ​ប្រកបមុខរបរ​ជា​អ្នកជំនួញ។​ពាក់ព័ន្ធ​ករណី​ឆក់​ខាងលើនេះ ជនរងគ្រោះ​បញ្ជាក់ថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ ចេញពីផ្ទះ​របស់គាត់​នៅ​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ តាម​ឡាំ​ប្រុយ​តា ឥណ្ឌា ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់​វិញ​។ លុះដល់​ចំណុច​ស្តុ​ប​ផ្សា​ដើម​គរ ផ្លូវ​ព្រះ​មុន្នី​រ៉េត​ ក៏​លេចមុខ​ជនសង្ស័យ ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​បានមក​ធ្វើ​សកម្មភាព​ឆក់ យក​កាបូបស្ពាយ​របស់គាត់ ដែលមាន​លុយ​ជាង​៣០០០០​ដុល្លារ ទោះបី​ជនរងគ្រោះ បាន​ប្រតាយប្រតប់​ជាមួយ​ក្រុមចោរ នោះ​ក៏ដោយ ក៏​ក្រុមចោរ​យកទៅ​បាន​ដោយ​សុ​វត្ថិភាព​។​

ក្នុង​ហេតុការណ៍​នេះ​ផងដែរ ក៏​បណ្តាលអោយ​ជនបរទេស​រូបនេះ​រង​របួស​រលាត់​ដៃ​រលាត់​ជើង​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​សាឡាង ដើម្បីអោយ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu