Ad Code

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បើក​វគ្គ​រដ្ឋបាល​កីឡា​នៅ​ខេត្ត​ព្រៃវែង



គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បើក​វគ្គ​រដ្ឋបាល​កីឡា​មួយ​ដែលមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​២៣ នៅ​ខេត្តព្រៃវែង។ វគ្គ​នេះ​រៀបចំឡើង ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៤​រូប ក្នុង​នោះ​៤​រូប​ជានា​រី។ ពួកគេ​សុទ្ធតែ​ជា​មន្ត្រី​ ដែល​កំពុង​បម្រើ​ការងារ​លើ​វិស័យ​កីឡា ជា​គ្រូ​អប់រំ​កាយ និង កីឡា ជា​គ្រូ​កីឡា​តាម​សាលារៀន។

វាគ្មិន​ ដែល​ចូលរួម​ឧទ្ទេសនាម​ក្នុង​វគ្គ​នេះ​មាន​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​លោក​នឹងធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ចលនា​អូឡាំពិក និង​រចនាសម្ព័ន្ធ​អូឡាំពិក។ ​ប្រវត្តិ​អង្គការ​សាមគ្គី​អូឡាំពិក ផែនការ​កម្មវិធី​ហ្វឹកហាត់ ផែនការ​នៃ​ការធ្វើដំណើរ​របស់​ប្រតិភូ​កីឡា និង ភាពជា​អ្នកដឹកនាំ។​

លោក​វេជ្ជបណ្ឌិត​ស្ដើង​ជា​ដែលជា​ប្រធាន​អុន​គណៈកម្មការ​វេជ្ជសាស្ត្រ​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ពី​របប​អាហារ និង​ភេសជ្ជៈ​សម្រាប់​កីឡាករ​-​កីឡាការិនី ការត្រួតពិនិត្យ​ដូ​ពីង​(​សារធាតុ​លើក​កម្លាំង​ដែល​ហាម​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​កីឡា​) ការបញ្ជាក់​ភេទ ការសង្គ្រោះ​បឋម និង វេជ្ជសាស្ត្រ​កីឡា។​

លោក​កែវ សារ៉េត​នាយក​សាលា​បាល់ទាត់​បាទី​ធ្វើ​បទ​បង្ហាញ​ពី​ការលេង​ដោយ​យុត្តិធម៌ ការកំណត់​និស្ស័យ​របស់​កីឡាករ​-​កីឡាការិនី ការអភិវឌ្ឍន៍​គ្រូបង្វឹក ការអភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ និង ការដោះស្រាយ​បញ្ហា។​
​ ​
លោក​បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​ងប់​រំ​កាយ និង​កីឡា​ធ្វើ​បទ​បង្ហាញ​ពី​របៀប​ធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត​ការទំនាក់ទំនង ការរៀបចំ​ព្រឹត្តិការណ៍​កីឡា ស្ត្រី និង កីឡា និង របៀប​រៀបចំ​អង្គប្រជុំ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu