Ad Code

នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់



ភ្នំពេញ​ ៖​ ជន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស ស្រី​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ចាប់ខ្លួន​ក្នុង​២​ករណី​ផ្សេង​ពី​គ្នា​ព្រមទាំង​ដកហូត​ថ្នាំញៀន​ផងដែរ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ច័ន្ទ ៦​កើត ខែ​ប​ថមា សាធ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូ​វ​នឹង​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ ២០១៨​វេលា​ម៉ោង​១៦និង០០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្រះចក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​ចំនួន​ម្នាក់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​ស​ង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សុខ ភ័ណ្ឌ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​ វត្ថុ​តាង​ដែល​ត្រូវ​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា​ ស​ង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៤ កញ្ចប់​តូច​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ករណី​ទី​២​បង្ក្រាប​នៅ​ថ្ងៃ​ច័ន្ទ ៦​កើត ខែ​មិថុនា ឆ្នាំច សំរឹទ្ធិ​ស័ក ព.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​០៦​និង​៣០ នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ស្រះចក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន ស​ង្ស័យ​ចំនួន​ម្នាក់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ក្រោយ​ស្ថានទូត​បារាំង ភូមិ ២០ សង្កាត់ ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បញ្ជាក់​ថា ជ​នស​ង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ មុំ រតនា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិត ប្រាកដ​(​ឃាត់ខ្លួន​)​។ ចំណែក​វត្ថុ​តាង​ ដែល​ត្រូវ​ចាប់​យក​ក្រាម​ ពណ៌ស​ថ្លា​ស​ង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៤ កញ្ចប់​តូច​លុយ​ខ្មែរ​២០០០០ រៀល។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​គឺ​កម្លាំង​ប៉ុស្តិ៍​ស្រះចក​បាន​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​នោះ​ក៏​ទទួល​ព័ត៌មាន​ថា​ មាន​ជនសង្ស័យ​ទាំងនោះ​កំពុង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្សេងគ្នា​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​នោះ​ក៏​កម្លាំង​ជំនាញ​ចុះ​ទៅដល់​ចំណុច​នោះ​ឃើញ​ជាក់ស្តែង​ពី​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​នាំ​ខ្លួន​ព្រមទាំង​ដកហូត​ថ្នាំញៀន​ម្នាក់​៤​កញ្ចប់​ផងដែរ។

បច្ចុប្បន្ន​ក្រុម​ជ​នស​ង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu