Ad Code

ញ៉ាម​លួច​លុយ​ក្នុង​ហឹប​នៅ​វត្ត ​មក​ឡើងផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ ត្រូវ​អស់លក្ខណ៍



កណ្តាល​ ៖​ ក្មេងស្ទាវ​២​នាក់ ​​​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឡើងផ្ទះ​ប្រជាពលរដ្ឋ​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​ តែ​មិនបាន​សម្រេច​ដោយ​ម្ចាស់​ឃើញ​ទាន់។

ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២២​ ខែមិថុនា ​ឆ្នាំ​២០១៨ ​ដែល​អំពើ​លួច​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨.០០​នាទី​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។

នគរបាល​ស្រុក​អង្គស្នួល​បាន​អោយដឹងថា​ ជនរងគ្រោះ​ដែល​បានដាក់​ពាក្យបណ្តឹង​ឈ្មោះ​ពៅ វ​តី ភេទ​ស្រី​អាយុ​២៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​រីឯ​ជនសង្ស័យ​០២​នាក់​ឃាត់​ខ្លួន​នោះ​ ១-​ឈ្មោះ​ជួន ពន្លឺ ភេទ​ប្រុស អាយុ​
១៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ នៅ ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ២-​ឈ្មោះ​នាង ដួងតារា​ហៅ​ដួង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

បើតាម​ពាក្យបណ្តឹង​បានអោយដឹងថា ​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​នៅក្នុង​បន្ទប់ទឹក ពេល​ចេញពី​បន្ទប់ទឹក​វិញ​ស្រាប់តែ​ឮសូរ​គ្រាំង​នៅ​ខាងលើ​ផ្ទះ ដោយមាន​ការសង្ស័យ​ក៏​ពរ​ចៅ​ដើរ​ឡើងទៅ​លើផ្ទះ​ស្រាប់តែ ឃើញ​ឈ្មោះ​នាង ដួងតារា​ហៅ​ដួង​នេះ​កំពុង​នៅ​លើផ្ទះ រើ​កកាយ ក្នុង​ទូ ឃើញ​ដូច្នេះ​ជនរងគ្រោះ ទាញ​ទ្វារ​បិទហើយ​ជនសង្ស័យ​ទាញ​ទ្វារ​បើក​ទាញ​ចុះ​ទាញ​ឡើង​ជាមួយគ្នា​ហើយ​ជនសង្ស័យ​បាន​យក​អំបែង​កញ្ចក់​ចាក់​មក​លើ​ដៃ​ជនរងគ្រោះ​បណ្តាល​ឲ្យ​មុត​ខ្នងដៃ​បន្តិច រួច​រត់តាម​ជណ្តើរ​ចុះ​គេច​ខ្លួន​បាត់​។ ​ពេលនោះ​ជនរងគ្រោះ​ចុះ​មកជួប​ឈ្មោះ​ជួន ពន្លឺ​កំពុង​នៅ​ក្រោម​ដើម​កំពីងរាជ ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សមត្ថកិច្ច។

នគរបាល​ស្រុក​អង្គស្នួល​បញ្ជាក់​ថា ​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ជំនាញ​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០១៨​នេះ។

តាម​ចម្លើយសារភាព​របស់​ឈ្មោះ​នាង ដួងតារា​ហៅ​ដួង​បាន​សារភាព​ថា ៖ ខ្លួន​បាន​ឡើងផ្ទះ​របស់​ជនរងគ្រោះ​ធ្វើ​សកម្មភាព​យក​ដុំថ្ម​វាយ​កញ្ចក់​ទូ​បែក​ហើយ បាន​រើ​រក​អីវ៉ាន់​ ត្រូវ​ម្ចាស់ផ្ទះ​មក​ទាន់ក៏​រត់គេច​តែម្តង​។​
-​តាម​ចម្លើយសារភាព​របស់​ឈ្មោះ​ជួន ពន្លឺ​បាន​សារភាពថា ​៖ ខ្លួន​ជា​អ្នក​ឡើង​ដើម​កំពីងរាជ​ដើម្បី​មើលផ្លូវ​ឲ្យ​ឈ្មោះ​នាង ដួងតារា ហៅ​ដួង​ដើម្បី​ធ្វើ​សកម្មភាព​ចូល​លួច​។ ​ជនសង្ស័យ​បាន​សារភាព​អោយដឹងទៀតថា​ កន្លងមក​ខ្លួន​ធ្លាប់​លួច​លុយ​លោក​វត្ត​ដំណាក់​អំពិល​(​លុយ​ក្នុង​ហិប​មុខ​ព្រះ​បដិមាករ​)​សម្រាប់ កសាង បាន​ប្រហែល​១០​ដង៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu