Ad Code

បុគ្គលិក​អង្គការ​សប្បុរសធម៌​ប្រាំ​នាក់ ​ត្រូវ​បាន​រំលោភ​បូក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា



ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្ត្រី​ចំនួន​៥​នាក់​ដែល​ធ្វើការ​ឲ្យ​អង្គការ​សប្បុរសធម៌​មួយ​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​គឺ​ត្រូវបាន​គេ​ចាប់ពង្រត់​និង​រំលោភ​បូក​ដោយ​ភ្ជង់​កាំភ្លើង​។ នេះ​គឺជា​ការរំលោភបំពាន​ផ្លូវភេទ​ដ៏​រន្ធត់​ចុងក្រោយបង្អស់​នៅក្នុង​ប្រទេស​។​

ស្ត្រី​ទាំង​នោះបាន​និយាយ​នៅក្នុង​ពាក្យបណ្តឹង​របស់​ពួកគេ​ថា ពួកគេ​កំពុងធ្វើការ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការជួញដូរ​មនុស្ស​នៅក្នុង​ស្រុក Khunti នៃ​រដ្ឋ Jharkhand កាលពី​ថ្ងៃ​អង្គារ​នៅពេលដែល​ពួកគេ​ត្រូវបាន​គេ​ចាប់ពង្រត់​។​

អ្នក​ប្រ​ពឹ​ត្ត​អំពើ​នេះ​បាន​ថត​វីដេអូ​នៃ​ការវាយប្រហារ​ហើយ​គំរាម​ស្ត្រី​ទាំងនោះ​ប្រសិនបើ​ពួកគេ​បាន​ទៅរក​ប៉ូលិស​។​

មន្ត្រីប៉ូលិស​ឈ្មោះ Rajesh Prasad បាន​និយាយថា ស្ត្រី​ទាំងនោះ​ធ្វើការ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល Asha Kiran ដែលមាន​ការគាំទ្រ​ពី​សំណាក់​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​តំបន់​។​
​លោក Prasad បាន​ប្រាប់ AFP ថា “​យើង​កំពុង​សាកសួរ​មនុស្ស​ជាច្រើន​អំពី​បញ្ហា​នេះ​”​។​

ស្រុក Khunti ក៏​ជា​បណ្តុំ​នៃ​ពួក​ម៉ៅ​និយម​ផងដែរ​ដែលជា​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​មួយ​បានធ្វើ​ការបះបោរ​ជាច្រើន​ទសវត្សរ៍​មកហើយ​សម្រាប់​សិទ្ធិ​ដីធ្លី​។​

លោក Prasad បាន​និយាយថា ស្ត្រី​ទាំងនោះ​បានធ្វើ​តេស្ត​សុខភាព​ហើយ​ប៉ូលិស​កំពុងតែ​រង់ចាំ​លទ្ធផល​។​

ប្រទេស​ឥណ្ឌា​បានទទួល​ការយកចិត្តទុកដាក់​ជា​សកល​ចាប់តាំងពី​ការរំលោភ​បូក​និង​ការសម្លាប់​មនុស្ស​ស្រី​ម្នាក់​នៅលើ​រថយន្ដក្រុង New Delhi កាលពី​ឆ្នាំ​២០១២​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ខឹងសម្បា​យ៉ាងខ្លាំង​។​

ប៉ុន្តែ​ចំនួន​នៃ​ការវាយប្រហារ​ផ្លូវភេទ​បាន​កើនឡើង​ចាប់តាំងពី​ពេល​នោះមក​ខណៈដែល​មាន​ក​រ​ណី​រំលោភ​សេពសន្ថវៈ​ប្រមាណ​៣៩,០០០​ករណី​ត្រូវបាន​រាយការណ៍​ទូទាំងប្រទេស​នៅក្នុង​ឆ្នាំ​២០១៦៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu