Ad Code

ឃាត់​ខ្លួន​មនុស្ស​ជាង​៤០​នាក់​ ពាក់ព័ន្ធ​បញ្ចូល​មេ​ជីវិត​ឱ្យ​ស្ត្រី​ពពោះ



ភ្នំពេញ​ ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ កម្លាំង​ការិយាល័យ​ជួញដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិជន អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ​ បាន​ចុះ​បង្ក្រាប​ករណី​​បញ្ចូល​មេ​ជីវិត​ឲ្យ​ពពោះ​ជំនួស​ ដោយ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ រួម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៤០​នាក់​នាក់ និង​មេការ​២​នាក់ ផងដែរ។

ប្រតិបត្តិការ​នេះ​ ធ្វើឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២​អា ​និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​សូម​បញ្ជាក់​ផងដែរ​ថា ប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​កួច គឹម​ទ្បុ​ង​។

ការ​បង្ក្រាប​នេះ ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ LlU QlANG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ជនជាតិ​ចិន​) និង​ស្ត្រី​ពពោះ​ចំនួន​ជាង​៤០​នាក់ មេការ​២​នាក់ និង​ដកហូត​រថយន្ត​២​គ្រឿង រួមមាន រថយន្ត​ឡិច​ស៊ី​ស 470 រថយន្ត​ស៊ាំ​យ៉ុង និង​ម៉ូតូ​១​គ្រឿង​ផងដែរ។

នៅ​ចំពោះមុខ​ជនសង្ស័យ និង​ស្ត្រី​ពពោះ​ មេការ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅកាន់​ការិយាល័យ​ជួញដូរ​ផ្លូវ​ភេទ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu