Ad Code

គាស់​ទម្លុះទម្លាយ​ផ្ទះ​២​ខ្នង​ទាំង​កណ្ដាល​ថ្ងៃ ​យក​ទ្រព្យសម្បត្តិ​អស់​ក្រែល



បាត់ដំបង​ ៖​ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​មាន​ទីតាំង​នៅជាប់​គ្នា​ត្រូវបាន​ជន​មិន​ស្គាល់មុខ ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ ទាំង​កណ្តាល​ថ្ងៃ ដោយបាន​ប្រមូលយក​នូវ​ទ្រព្យសម្បត្តិ អស់​ក្រែល​ទៅជា​មួយ​ផង ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​ រីឯ​សមត្ថកិច្ច​ក៏​អាច​លង់លក់​ផងដែរ។​

ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ២០ ខែ​មិថុនា​ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ជនសង្ស័យ​ដែល​មិន​ស្គាល់មុខ និង​មិនដឹង​ចំនួន បានធ្វើ​សកម្មភាព គាស់​ផ្ទះ​ចំនួន​២​ខ្នង ដែល​នៅជាប់​គ្នា ព្រមទាំង​បាន​ប្រមូលយក​របស់របរ​មាន​តម្លៃ​គ្មាន​សល់។

ម្ចាស់​ឈ្មោះ​ទី​១. មានឈ្មោះ តាំង យក់អ៊ី ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ខ្សែដៃ​ប្លា​ទីន ១ ខ្សែ តម្លៃ ៧០០ ដុល្លារ ប្រាក់​ថៃ​ចំនួន ៣ ០០០ បាត​ ប្រាក់រៀល ចំនួន ៧៥​ម៉ឺន​រៀល និង ប្រាក់​អូស្ត្រាលី ចំនួន ១០០ ដុល្លារ ដោយឡែក​ម្ចាស់ផ្ទះ​ទី​២ ដែលមាន​ឈ្មោះ គឹម កែវ​មុន្នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ គឺ​អស់​តែ​បន្តោង​ប្លា​ទីន រូប​ឃ្លោក តែ​១ ប៉ុណ្ណោះ គឺ​សកម្មភាព​របស់​ក្រុមចោរ​នេះ ធ្វើឡើង ខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ​ទាំងពីរ​នាក់។

បើតាម​ការពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​គឺ ជនសង្ស័យ​អាច​ប្រើប្រាស់​វត្ថុ​រឹង ដើម្បី​គាស់​គន្លឹះទ្វារ និង​ដែក​ទ្វារ ក្នុង​ការធ្វើសកម្មភាព​ចូល​ប្រមូល​ទ្រព្យសម្បត្តិ​ទាំង​អ​ស់​នេះ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ចុះ​សិក្សា និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្នុងការ​នាំខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu