Ad Code

សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ​បានរៀបចំ​សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី​១ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ឱកាស​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​សម្រាប់​និស្សិត​កម្ពុជា​”



ភ្នំពេញ ​៖ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី​លើក​ទី​១ ឆ្នាំ​២០១៨ (BICC2018) ក្រោម​ប្រធានបទ “​ឱ​កាស​ទៅ​សិក្សា​នៅក្រៅ ប្រទេស​សំរាប់​និស្សិត​កម្ពុជា​” ក្រោម​អធិបតីភាព លោក​បណ្ឌិត ទូច វិសាល​សុខ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​និង​ជា​តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​សួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​ជាង​២០ មកពី​ប្រទេស​ទាំង​១០ ជុំវិញ​ពិភពលោក ព្រមទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨។

តាម​របាយការណ៍ របស់ លី ណា​វុ​ឌ្ឍ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប​និង​ជា​សាកលវិទ្យាធិការរង​ទី​១ នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​បាន​មានប្រសាសន៍ថាៈ ឈ្មោះ ប៊ែ​ល​ធី (BELTEI) ត្រូវបាន​ផ្គុំ​ទ្បើង​ដោយ ៦​មុខវិជ្ជា​ធំៗ​គឺ BEL = Business, Economics, Law, និង TEI = Tourism, English, Information of Technology​។ ប៊ែ​ល​ធី គ្រុប មាន​សេវាកម្ម ៣ ធំៗ​គឺ ១-​ប៊ែ​ល​ធី សំណង់ ២-​ប៊ែ​ល​ធី ទេសចរណ៍ និង ៣-​ប៊ែ​ល​ធី អប់រំ (​សាលា ប៊ែ​ល​ធី អន្តរជាតិ​, សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​, ប៊ែ​ល​ធី ទំនាក់ទំនង អន្តរជាតិ​) ។ បច្ចុប្បន្ន មាន​បុគ្គលិក​បម្រើការ​សរុប​ជាង ២,៥០០​នាក់ និង​មាន​សិស្ស​-​និស្សិត ៣៨,៣១៧​នាក់ កំពុង​សិក្សា​។​

សាលា ប៊ែ​ល​ធី អន្តរជាតិ​៖ មាន ២១​ទីតាំង​ក្នុងនោះ ១៨​ទីតាំង​កំពុងដំណើរការ និង ៣​ទីតាំង កំពុង​សាងសង់​។​

សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ មាន ២​ទីតាំង ក្នុងនោះ ១​ទីតាំង​កំពុងដំណើរការ ស្ថិតនៅ​អគារ​២១ ផ្លូវ ៣៦០​សង្កាត់​បឹង​កេងកង ៣​ខណ្ឌចំការមន និង ទីតាំង​ទី​២ ស្ថិតនៅ​ជិត​រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣ ដែល​កំពុង​សាងសង់​។ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ មាន​កម្មវិធីសិក្សា​ជា​ភាសាជាតិ (National Program) សិក្សា​ជា​ភាសា​ខ្មែរ ៥០% និង​អង់គ្លេស ៥០% និង​កម្មវិធីសិក្សា​អន្តរជាតិ (International Program) សិក្សា​ជា​ភាសា​អង់គ្លេស ១០០%​។​

ប៊ែ​ល​ធី ទំនាក់ទំនង អន្តរជាតិ មាន​បម្រើសេវា ៣​សំខាន់ៗ​៖ ១-​បញ្ជូន​សិស្ស​-​និស្សិត​ទៅ​សិក្សា​ក្រៅប្រទេស ២-​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត ៣-​ការធ្វើ​កម្មសិក្សា​នៅក្រៅ​ប្រទេស​។​

លោក​បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ ប៊ែ​ល​ធី​អន្តរជាតិ បានឱ្យដឹងថា សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី​១ ឆ្នាំ​២០១៨ ដែល​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​ឡើង មាន​គោលបំណង​៖
១-​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​រដ្ឋ​
២-​ដើម្បី​ផ្សព្វផ្សាយ​ពី​គ្រឹះស្ថាន​ដៃគូ​ល្បីៗ​ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា​
៣-​ដើម្បី​បង្កើត​នូវ​វេទិការ​ទំនាក់ទំនង​សម្រាប់​គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​
៤-​ដើម្បី​ផ្សព្វផ្សាយ​ពី​ឳ​កាស​ទទួលបាន​អាហារូបករណ៍​ជូន​ដល់​សិស្ស​វិទ្យាល័យ ប៊ែ​ល​ធី​
៥-​ដើម្បី​បង្កើន​ចំនួន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​អោយបាន​ច្រើន​
៦-​ដើម្បី​ធ្វើអោយ​ប្រសើរឡើង​កិត្តិនាម​របស់​គ្រឹះស្ថាន​អប់រំ​ទាំង​ក្នុងប្រទេស ថ្នាក់​តំបន់​និង​ពិភពលោក ។​

ក្នុងឱកាស​នោះ លោក​បណ្ឌិត ទូច វិសាល​សុខ បាន​ថ្លែងអំណរគុណ​ដល់​លោក បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប​និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បាន​ខិតខំ​រៀបចំ​សន្និសីទ​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ឡើង និង​មាន​ប្រទេស​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​ចូលរួម ដែល​បាន​លើកតម្កើង​កិត្យានុភាព​ប្រទេសជាតិ​យើង ដែល​ស្ថាបនិក​របស់​សន្និសីទ​នេះ​ជា​របស់​កូន​ខ្មែរ និង​ជាពិសេស​ក៏​សូម​អរគុណ​គណៈប្រតិភូ​ដែលជា​សមាជិក​ដៃគូ​ស្ថាបនិក BICC ដែល​បានរៀបចំ​បង្កើតអោយមាន​សន្និសីទ​នេះ​ឡើង​។

លោក​អគ្គនាយក បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ឳ​កាស​ទៅ​សិក្សា​នៅក្រៅ ប្រទេស​សំរាប់​និស្សិត​កម្ពុជា​នេះ​គឺជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ហើយ​វា​មិនមែន​តែ​ជា​បញ្ហា​សម្រាប់​និស្សិត​កម្ពុជា​តែប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ត្រូវ​កសាង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​និង​សីលធម៌​ជាមួយ​ជំនាញ​ដ៏​ត្រឹមត្រូវ​សម្រាប់​អាជីព ជាពិសេស​សម្រាប់​ឆ្លើយតប​ទៅនឹង​បរិបទ​សាកល​ភា​វូ​នីយកម្ម ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ​។ ក្នុងនោះ​ផងដែរ ក្រសួង​អប់រំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត និង​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ សង្គម និង​ប្រទេសជាតិ​។​លោក​សង្ឃឹម​ជឿជាក់ថា រាល់​បទ​បង្ហាញ​របស់​វាគ្មិន​នៅក្នុង​សន្និសីទ​នេះ នឹង​ផ្តល់​ចំណេះដឹង គំនិត​និង​ការចែករំលែក​បទពិសោធ​ន៍ ដល់​អ្នកចូលរួម​ទាំង​អស់​។​

ជាទី​បញ្ចប់ គណៈអធិបតី ក៏បាន​ប្រកាស​បើក​និង​កាត់​ខ្សែបូ​សម្ពោធ​សន្និសីកិច្ច​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​ប៊ែ​ល​ធី​លើក​ទី​១ ឆ្នាំ​២០១ ៨ ក្រោម​ប្រធានបទ​“​ឳ​កាស​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​សំរាប់​និស្សិត​កម្ពុជា​” ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu