Ad Code

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចាត់វិធានការ​ក្តៅ​លើ គ្រឹះស្ថាន​ឥណទាន​ជាង​២០ ខណៈ​ស្ថាប័ន​មួយ​រង​បណ្តឹង​ពី​ពលរដ្ឋ​តែ​មិនទាន់​ចាត់ការ



ភ្នំពេញ ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ បា​នស​ម្រេច បដិសេធ មិន​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន ឥណទាន​ជនបទ​ចំពោះ​អង្គការ​-​សមាគម​ចំនួន ១២ និង​បាន​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ ចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១​។​

​អង្គការ​-​សមាគម ដែល​ធនាគារជាតិ​នៃ​កម្ពុជា បដិសេធ​មិន​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់ ការចុះបញ្ជី​ជា​គ្រឹះស្ថាន ឥណទាន​ជន​ប​រួមមាន​៖
១៖ អង្គការ​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​
២៖ អង្គការ​កម្ពុជា ស្ថាបនា​រុងរឿង​
៣៖ អង្គការ​សង្គ្រោះ និង​ផ្ដល់​ក្ដីសង្ឃឹម​ប្រជាជន​
៤៖ អង្គការ​ពន្លឺ​ថ្មី​ភ្នាក់ងារ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​
៥៖ អង្គការ​អភិវឌ្ឍន៍ ជីវភាព​សហគមន៍​
៦៖ អង្គការ​គ្រួសារ​សាមគ្គី​
៧៖ អង្គការ​ឥណទាន​សុវណ្ណ​ភូមិ​
៨៖ អង្គការ​អភិវឌ្ឍន៍ ក្រុមគ្រួសារ​កម្ពុជា​
៩៖ សមាគម​អភិវឌ្ឍន៍ ដំណាំ​ស្រូវ​
១០៖ អង្គការ​ដា​រ៉ា​អភិវឌ្ឍន៍​
១១៖ សហគម​អភិវឌ្ឍន៍​កូន​ខ្មែរ​
១២៖ សហគម​កសិករ​យើង​។​

​ដោយឡែក​សម្រាប់ គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១ ដែល​ត្រូវបាន​ដកហូត​វិញ្ញាបនបត្រ​រួមមាន​៖
១៖ សមាគមជាតិ​ទ្រទ្រង់​កសិផល​
២៖ វិទ្យាស្ថាន​សន្ដិភាព និង​អភិវឌ្ឍន៍​
៣៖ អង្គការ​លូ​ថេ​រ៉េ​ន​បម្រើ​ពិភពលោក (​អង្គការ ជីវិត​ថ្លៃថ្នូរ​)
៤៖ អង្គការ​អភិវឌ្ឍ​ជនបទ​ខ្មែរ​
៥៖ ស៊ី​ខេ​អឹម​អេ​ហ្វ​ជី​
៦៖ អង្គការ​សប្បុរស​
៧៖ អង្គការ​ទ្រទ្រង់​សហគមន៍​បង្កើន​ការអភិវឌ្ឍន៍​
៨៖ អង្គការ​ជោគជ័យ​
៩៖ អង្គការ​ឥណទាន​កម្ពុជា (​អាយ​ខេ ហ្វា​យ​នែ​ន​)
១០៖ អង្គការ​ច័ន្ទ​សុខសាន្ដ​
១១៖ សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍​។​

​ការសម្រេច​ខាងលើនេះ ត្រូវបាន​មហាជន​អបអរ​សាទរ ត្បិត​សេចក្តីសម្រេច​ហាក់​ផ្តល់​ប្រយោជន៍​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​កំពុងតែ​រងគ្រោះ ដោយសារតែ ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន តូច​ដែល រកស៊ី​អារ ក​ពួកគាត់​ទាំង​រស់ តាមរយៈ​ការដំឡើង​ការប្រាក់​ខ្ពស់កប់ពពក មិន​គោរព​តាម ការកំណត់​របស់​ធនា​គារ​ជាតិ​នោះទេ​។​

​ពាក់ព័ន្ធ​ចំណាត់ការ​ក្តៅ​ចំពោះ គ្រឹះស្ថាន​ឥណទាន ជាង ២០​ខាងលើនេះ ពលរដ្ឋ​មួយក្រុម ដែលជា​ដើមបណ្តឹង ប្តឹង "​អង្គការ​ឥណទាន​ប្រសិទ្ធ​" ទៅកាន់ ធនាគារជាតិ​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដា និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ ពាក់ព័ន្ធ បញ្ហា ភាពមិនប្រក្រតី នៃ​ការផ្តល់ ឥណទាន​ដល់​ពលរដ្ឋ​នោះ បាន​ថ្លែងថា ពួកគាត់​នៅ​មិនទាន់​ឃើញ មាន​ចំណាត់ការ​អ្វី​សោះ ចំពោះ​ស្ថាប័ន​មួយ​នេះ។

យោងតាម ពាក្យបណ្តឹង​ដែល​ដាក់ ជូន​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃ​ធនាគារជាតិ​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ បានស្នើ​សុំ ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ ដក​វិញ្ញាបនបត្រ របស់ អង្គការ​ឥណទាន​ប្រសិទ្ធ ដោយហេតុថា ស្ថាប័ន​នេះ បាន​យកការប្រាក់​ពី​ពលរដ្ឋ​ខ្ពស់ ខុសពី​គោល​ការ​របស់​ធនាគារជាតិ យក​សេវា​ក្រៅ​បន្ថែម​ច្រើន និង​តម្រូវ​ឲ្យ​ពលរដ្ឋ ដាក់​ឯកសារ​ច្បាប់ ដែល​ពលរដ្ឋ​ត្រូវការ​ជា​ចាំបាច់​ប្រចាំថ្ងៃ ដូចជា​សៀវភៅ​គ្រួសារ ឬ​អត្តសញ្ញាណប័ណ្ណ​ជាដើម​។​

​បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង ៣​ខែ ហើយ​ដែល​ពលរដ្ឋ​បាន ប្តឹង​អង្គការ​ឥណនទាន ប្រសិទ្ធ ដែលមាន​ទីតាំង​ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទៅកាន់ ធនាគារជាតិ​នៃ​កម្ពុជា ប៉ុន្តែ​នៅ​ពលរដ្ឋ​នៅ​មិនទាន់មាន​ឃើញ​ចំណាត់ការ ឬ​ការឆ្លើយតប​ពី​ស្ថាប័ន​ធនាគារ​នៃ​កម្ពុជា នៅឡើយ​ទេ មកទល់ពេលនេះ​។​

​ពលរដ្ឋ​សង្ឃឹមថា ស្ថាប័ន​ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​យកចិត្តទុកដាក់ ចំពោះ​ពាក្យបណ្តឹង និង​ព្យាយាម​ដោះស្រាយ ចំពោះ​បញ្ហា​ដែល​ពួកគាត់ ជួបប្រទះ និង​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​មួយ​នេះ ឲ្យ​បាន​ឆាប់ៗ​ផងដែរ ដើម្បី​កុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ចេះតែ​បន្តសកម្មភាព​រកស៊ី​កេងប្រវ័ញ្ច​ញើស​ឈាម​ប្រជាពលរដ្ឋ​ខ្លាំងពេក​។​

​ពាក់ព័ន្ធ ករណី​ពលរដ្ឋ​ប្តឹង អង្គការ ឥណទាន​ប្រសិទ្ធ នេះ យើង​ព្យាយាម​សុំ​ការបញ្ជាក់​ពី អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា ប៉ុន្តែ​ទូរស័ព្ទ​ហៅចូល​គ្មាន​អ្នកទទួល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu