Ad Code

សូត្រ ប៊ុន​ធី ជួប Chom Det ឯ​តូច ទូ ជួប Genci នៅ​សង្វៀន​SEATV



អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ នៅលើ​សង្វៀន Ganzberg Top Fighter នៅ SEATV នា​យប់​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​​មិថុនា​ ឆ្នាំ​២០១៨​នេះ។

សូត្រ ប៊ុន​ធី ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Chom Det ដោយ​ជួប​ប្រកួត​ក្នុង ទ​ម្ង ន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។​

បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​នៅ​SEATV អោយដឹង​នោះ​ថា Chom Det គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ថ្វីដៃ​ល្អ និង ខ្លាំង ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក វាយ​ឈ្នះ​៥៥​លើក ចាញ់​០៩​លើក និង​ស្មើ ០១​លើក ។​

ចំណែក សូត្រ ប៊ុន​ធី គេ​ក៏​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ។ ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ប្រមាណ​ជាង​៣០​លើក ដោយ​វាយ​ឈ្នះ​ជាង ២០ លើក​នោះ បានធ្វើ​ឲ្យ​គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​ដូច​ពីមុន​នោះឡើយ ។ ប៊ុន​ធី មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។​

សូត្រ ប៊ុន​ធី មានកំនត់​ត្រា​ប្រកួត​ចំនួន​១០៧​លើក វាយ​ឈ្នះ​៨២​លើក ចាញ់​២១​លើក និង​ស្មើ​០៤​លើក ។ កណ្ដាប់ដៃ កែង ជង្គង់​និង​ជើង​ធាក់​របស់​ប៊ុន​ធី វាយ​ចេញ​ខ្លាំង និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ។ ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូ​ដៃ​នោះទេ អោយតែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាបបាន គឺ​គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្តួល​យកឈ្នះ​តែម្តង ។ និយាយ​ពី​បច្ចេកទេស និង​កលល្បិច​នោះ ប៊ុន​ធី​គេ​មាន​ពេញ​ខ្លួន ។ ចាំមើល សូត្រ ប៊ុន​ធី គេ​អាច​បង្ក្រាប​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Chom Det នេះ​បាន​ឬ​អត់ ? ។​

សូត្រ ប៊ុន​ធី គេ​ឡើង​ប្រកួត​ជាមួយ​ថៃ ប្រមាណ​៧​នាក់​ជាប់ៗ​គ្នា​ចុង​ក្រោយនេះ គឺ​គេ​វាយ​ឈ្នះ​ទាំង​៧​នាក់​តែម្តង ដោយ​ក្នុងនោះ គេ​វាយ​ឈ្នះ​ដោយ​ពិន្ទុ​៣​នាក់ និង​វាយ​អោយ​សន្លប់​ចំនួន​០៤​នាក់ ដែល​ការ​ឈ្នះ​លើកចុងក្រោយ​គេ​នោះ គឺ​ឈ្នះ​Dav Oudorn ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​១០ មិថុនា ២០១៨​កន្លងទៅនេះ ។​

ចំពោះ​តូច ទូ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​អាល់​បា​នី Genci ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ។ Genci ធ្លាប់​មក​ប្រកួត​ក្នុងស្រុក​ខ្មែរ​១​ដង​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​វ៉ែន ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ។

តូច ទូ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦០​លើក វាយ​ឈ្នះ​៤៥​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក ។​ចំណែក Genci ទើប​មាន​កំនត់ត្រា​ប្រកួត​២៩​លើក ឈ្នះ​២៧​លើក និង​ចាញ់​២​លើក​ប៉ុណ្ណោះ ។ ចាំមើល លើក​នេះ​អ្នក​ប្រដាល់​អាល់​បា​នី​Genci អា​យកឈ្នះ​តូច ទូ បាន​ឬ​អត់​? ។

រីឯ ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ដែលមាន​ប្រវត្តិ​ប្រកួត​៧៥​លើក ឈ្នះ​៦១​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក នឹង​ជួប​ប្រកួត​ជាមួយ លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ដែលមាន​ប្រវត្តិ​ប្រកួត​៤៤​លើក ឈ្នះ​៣២​លើក ឈ្នះ​១០​លើក និង​ស្មើ​០២​លើក ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​វាយ​ដណ្តើម​ប្រា​ក់លាន ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu