ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ជាក់ស្តែង ខណៈជនសង្ស័យរូបនេះលាក់ថ្នាំញៀនក្នុងហោប៉ៅខោជាច្រើនកញ្ចប់ បម្រុងយកទៅចែកចាយបន្តនោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ប្លុកច្រកធ្យូងផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ឌឹម រដ្ឋា ហៅវ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ វត្ថុតាងដែលបានចាប់យករួមមាន ១-ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ៩កញ្ចប់តូច។
មន្ត្រីប៉ូលិសខណ្ឌទួលគោក បានអោយឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌទួលគោក ល្បាតដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈជិះល្បាតដល់ចំណុច ប្លុកច្រកធ្យូងផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកឃើញជនសង្ស័យឈរ និងមានការភ័យខ្លាច សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនធ្វើការឆែកឆេរក៏ឃើញមានថ្នាំញៀន៩កញ្ចប់ដាក់ក្នុងហោប៉ៅខោ ទើបប៉ូលិសឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments