Ad Code

ប្រទេស​ប្រេ​ស៊ីល ឃើញ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​អ្នក​កើត​អាកា​រៈ​ធាត់​



ការ​កើត​អាការៈ​ធាត់​ប៉ះពាល់​ដល់​ទៅ​១៨.៩​ភាគរយ​នៃ​ពលរដ្ឋ​ប្រេ​ស៊ី​ល​រស់​នៅ​តាម​ទីក្រុង ខណៈ​ដែល​៥៤​ភាគរយ​ នៃ​អ្នក​កើត​អាកា​រៈ​ធាត់​នោះ ​បាន​ក្លាយ​ទៅ​ជា​កើត​ជំងឺ​ធាត់​ ឬ​ លើស​ទម្ងន់​ទៅហើយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួងសុខាភិបាល​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។



​យោងតាម​ការ​ឲ្យ​ដឹង​ពី Vigitel ដែល​ជាការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​មួយ​នៅក្នុង​កត្តា​ហានិភ័យ​សុខភាព​និង​ជំងឺ​រ៉ាំរ៉ៃ​នៅ​ទូទាំង​ប្រទេស​នោះ​ អា​ការៈ​កើត​ធាត់​បាន​កើន​ឡើងដល់​ទៅ​១១០​ភាគរយ​ក្នុងចំណោម​មនុស្ស​វ័យក្មេង​រវាង​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១៧​។

​ទោះជា​យ៉ាងណា​ក៏​ជា​ផ្នែក​វិជ្ជមាន​វិញ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា មានការ​កើនឡើង​នូវ​សកម្មភាព​រូប​កាយ​២៤.១​ភាគរយ​រវាង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៧ និង​មានការ​ធ្លាក់ចុះ​ការប្រើប្រាស់​ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន និង​ជាតិ​ស្ករ ដល់​ទៅ​៥២,៨​ភាគរយ​ចន្លោះ​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១៧​។

​ភេសជ្ជៈ​អស់ទាំង​នេះ​ធ្លាក់ចុះ​ចំពោះ​មនុស្ស​ធំ​ដែលមាន​អាយុ​រវាង​២៥​និង​៣៤​ឆ្នាំ​និង​ក្រុម​មនុស្ស​អាយុ​លើស​ពី​៦៥​ឆ្នាំ​។

ការ​ងាក​មក​រក​ការបរិភោគ​បន្លែ ផ្លែឈើ​ក៏បាន​កើនឡើង​ដល់​ទៅ​៥​ភាគរយ​រវាង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧៕
ស៊ី​ន​ហួ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu