Ad Code

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៣.២៣៣​នាក់



ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង ៧​នាទី ៣០​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៣.២៣៣​នាក់ ដែល​ក្នុងនោះ​មាន​នារី ១.៥០៨​នាក់​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ ​ធ្វើឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នានា​របស់​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​សរុប ២២​លើក​ហើយ​។​

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​គិត​ចាប់ ពី​ឆ្នាំ​១៩៨០​មកដល់​បច្ចុប្បន្ន​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​មាន​ចំនួន​សរុប ៤៤ .៥២៤ នាក់ មាន​នារី ១៥.៥៤៩​នាក់។ ក្នុងនោះ​មាន​និស្សិត​អាហារូបករណ៍​ចំនួន ១៧.៩៣៥​នាក់ មាន​នារី ៤.៩៩៧ នាក់​។ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ និស្សិត​កំពុង សិក្សា​មាន​ចំនួន​សរុប ១៩.៥៩៩​នាក់ មាន​នារី ៩.៥១៤​នាក់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu