ប្រទេសរបស់សហភាពអឺរ៉ុបចំនួនប្រាំមួយ បានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ជាង ២០០នាក់ដែលជាប់នៅលើកប៉ាល់ជួយសង្គ្រោះជិតឆ្នេរសមុទ្រប្រទេសម៉ាល់តា។ នេះបើតាមការឲ្យដឹងពីប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារ បន្ទាប់ពីមានជម្លោះប៉ុន្មានថ្ងៃរវាងរដ្ឋជាសមាជិកលើជោគវាសនារបស់ពួកគេ។
លោក Macron បាននិយាយនៅក្នុងទីក្រុងរ៉ូមបន្ទាប់ពីកិច្ចពិភាក្សាជាមួយសម្តេចប៉ាប Francis ថា រដ្ឋជាសមាជិកនីមួយៗដែលរួមមានទាំងប្រទេសបារាំង អ៊ីតាលីនិងព័រទុយហ្គាល់ផងដែរនោះនឹងយក “មនុស្សមួយចំនួន” នៃជនអន្តោប្រវេសន៍ចំនួន២៣៣នាក់នៅលើនាវា Lifeline។ ទោះបីជាយ៉ាងណាក៏ដោយលោក Macronក៏បានរិះគន់អង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់ដែលកំពុងប្រតិបត្តិការនាវានេះផងដែរសម្រាប់ការរំលោភបំពាន “ច្បាប់ទាំងអស់” ដោយការចូលមកជួយសង្គ្រោះជនអន្តោប្រវេសន៍ចំពេលដែលឆ្មាំសមុទ្រលីប៊ីបានធ្វើអន្តរាគមន៍រួចទៅហើយ។លោកបាននិយាយថា “យើងមិនអាចទទួលយកស្ថានភាពនេះជាអចិន្ត្រៃយ៍បានទេ។ នៅទីបញ្ចប់ យើងនឹងលេងជាមួយអ្នករត់ពន្ធមនុស្ស”។មតិយោបល់របស់លោក Macron បានកើតឡើងបន្ទាប់ពីប្រទេសម៉ាល់តានិយាយថា ខ្លួននឹងអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ចូលមកប្រសិនបើបណ្តា
ប្រទេស EU ប្រើកូតារបស់ពួកគេ។ជោគវាសនារបស់នាវានេះស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីសប្តាហ៍មុន
មកខណៈពេលដែលសមាជិកប្លុកនេះនៅតែមិនយល់ស្របអំពីរបៀបដើម្បីគ្រប់គ្រងលំហូរនៃមនុស្សដែលកំពុងព្យាយាមទៅដល់ទ្វីបនេះ។នាវានេះបានជួយសង្គ្រោះជនអន្តោប្រវេសន៍រួមទាំងកុមារនិងស្ត្រីមានផ្ទៃពោះផងដែរ
កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែពីដំបូងប្រទេសម៉ាល់តានិងអ៊ីតាលីបានបដិសេធទទួលយកពួកគេ។ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុង Valletta បានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីអនុញ្ញាតឲ្យនាវានេះចូលចតនៅពេលដែល
សហភាពអឺរ៉ុបផ្សេងទៀតបានបញ្ជាក់ថាពួកគេនឹងជួយ។ ប៉ុន្តែប្រទេសម៉ាល់តាក៏បានព្រមានផងដែរថា ខ្លួននឹងបើកការស៊ើបអង្កេតមួយហើយអាចចាត់វិធានការប្រឆាំងនឹងនាវា Lifeline នៅពេលដែលវាចូលដល់ក្នុងដែនទឹកម៉ាល់តា៕ AFP
Source: Kampuchea Thmey Daily
0 Comments