Ad Code

កម្ពុជា​ នឹង​រៀបចំ​ការ​តាំងពិព័រណ៍ និង​សន្និសីទ អន្តរជាតិ​កម្ពុជា លើក​ទី​៣ ស្តី​ពី​គ្រឿង សំអាង​កែសម្ផស្ស សក់ និង ស្ប៉ា​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ



ភ្នំពេញ ​៖ ​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ការ​តាំងពិព័រណ៍ និងសន្និសីទ អន្តរជាតិ​កម្ពុជា លើក​ទី​៣ ស្តីពី​គ្រឿង សំអាង​កែស​ម្ផ​ស្ស សក់ និង ស្ប៉ា​នៅ​ថ្ងៃទី​៥ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ខាងមុខនេះ​ នៅ​មជ្ឈមណ្ឌល សន្និបាត នឹង​តាំង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

ការ​ប្រកាស​ពី​ការរៀបចំ​ពិព័រណ៍​នេះ​ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ​ខែមិថុនា ​ឆ្នាំ​២០១៨​ នៅក្នុង​សិក្ខាសាលា​មួយ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

លោក​Nguyen Ba Vinh អគ្គនាយក​ក្រុមហ៊ុន តាំង​ពិព័រណ៍ ផ្សាយពាណិជ្ជកម្ម Minh Vi Exhiobition & Advertising Co., Ltd (Veas)​បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នោះ​ថា​ ការ​តាំង​ពិព័រណ៍ អន្តរជាតិ​កម្ពុជា លើក​ទី​៣ ស្តីអំពី​គ្រឿងសម្អាង ការ​កែ​សម្ផស្ស​នឹង​ថែរក្សា​សម្រស់ កម្ពុជា នៅ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​ចាប់ ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល សន្និបាត នឹង​តាំង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

លោក​បាន​បន្ត​ថា ​ពិព័រណ៍​នេះ​នឹង​មាន​ក្រុមហ៊ុន​ចូលរួម ប្រមាណ​ជាង​៥០​ដោយមាន​ម៉ាក់​ចំនួន ១០០​ដែល​ជា​ផលិតផល គ្រឿងសំអាង អនាម័យ​រាងកាយ ផលិតផល​សុខភាព អាហារ​សុខភាព និង​ភេសជ្ជៈ អាហារ​បំប៉ន ជា​ផលិតផល​ដែលមាន​វិជ្ជាជីវៈ។



លោក​រំពឹង​ថា ​ពិព័រណ៍​នេះ​នឹង​មាន​ភ្ញៀវ ចំនួន ៣០០០​នាក់ មកពី​ប្រទេស​កម្ពុជា អាស៊ីអាគ្នេយ៍ នឹង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពី​ការ​ច្នៃប្រឌិត​ផលិតផល នឹង​គ្រឿងសំអាង​ផ្សេងៗ។

លោក​Nguyen Ba Vinh បាន​បញ្ជាក់​ថា ​នេះ​ជា​វេទិកា​ដ៏​ល្អ​បំផុត ដែល​បាន​ផ្តល់​នូវ​ការ​តាំង​ពិព័រណ៍ អន្តរជាតិ​ប្រកបដោយ​ទុកចិត្ត សម្រាប់​ការ​តាំង​ពិព័រណ៍​ក្នុងស្រុក នឹង​អន្តរជាតិ ដើម្បី​បង្ហាញ​ម៉ាក់ ផ​លិត​ផល​របស់​ពួកគេ ទៅកាន់​ទីផ្សារ​សម្លៀកបំពាក់ កម្ពុជា​ខណៈ ដែល​ពួកគេ អាច​ស្វែងរក​ដៃគូ​អាជីវកម្ម ដែល​មាន​សក្តានុពល ដល់​អ្នកចូលរួម នឹង​អ្នក​ចែកចាយ ក្នុងស្រុក​រួម​ជា​មួយ សកម្មភាព សិក្ខា​សិលា ដែល​ជាក់​លាក់ ទាក់ទាញ នឹង​បច្ចេកទេស ជាមួយនឹង​ប្រធានបទ ឯកទេស​បង្ហាញ​ពី​អ្នកជំនាញ​នាំ​មុខ​គេ ក្នុងស្រុក​និង​អន្តជាតិ។

គួរ​បញ្ជាក់​ថា ​វិស័យ​កែសម្ផស្ស​នៅ​ប្រទេស​កម្ពុជា កំពុង​រីក​លូតលាស់ យ៉ាង​រហ័ស ជាពិសេស​ក្នុង​រយៈពេល៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​សេដ្ឋកិច្ច មានការ​កើនឡើង​ខ្ពស់​ហើយ​ការប្រើប្រាស់​បណ្តាញ​សង្គម និង Internet​ យ៉ាង​រឹងមាំ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​បញ្ចា​ទិញ របស់​អ្នកប្រើប្រាស់​សំលៀកបំពាក់ នៅ​កម្ពុជា ដែល​នាំមក​នូវ​តម្រូវការ​ខ្ពស់ សម្រាប់​ម៉ាក់ និង​ផលិតផល​អន្តរជាតិ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu