ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីនមានផែនការនាំយកសង្គ្រាមលើថ្នាំញៀនដ៏សាហាវរបស់លោកប្រធានាធិបតី Rodrigo Duterte ទៅសាលារៀនជាមួយការពិនិត្យមើលកាបូបនិងបន្ទប់ដាក់ខោអាវព្រមទាំងធ្វើតេស្តគ្រូបង្រៀនផងដែរ ដើម្បីទប់ស្កាត់តម្រូវការសារធាតុញៀនខុសច្បាប់។
មេដឹកនាំនិយាយមិនសំចៃមាត់រូបនេះបានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនមួយបន្ទាប់ពីឡើងកាន់តំណែងនៅខែមិថុនាឆ្នាំ២០១៦។ នៅក្នុងសង្គ្រាមនេះ ប៉ូលិសបានសម្លាប់អ្នកជួញដូរគ្រឿងញៀននិងអ្នកប្រើប្រាស់ជាង៤,២០០នាក់។
ទីភ្នាក់ងារអនុវត្តច្បាប់មានផែនការបង្កើនយុទ្ធនាការថ្នាំញៀននេះតាមរយៈការធ្វើតេស្តគ្រឿងញៀនចៃដន្យនៅតាមសាលាបឋម លើគ្រូបង្រៀនក៏ដូចជាលើសិស្សថ្នាក់ទីបួនដែលមានអាយុ ១០ឆ្នាំផងដែរដែលក្រសួងអប់រំបានប្រឆាំងយ៉ាងដាច់អហង្ការ។
លោក Catalino Cuy ប្រធានក្រុមប្រឹក្សាភិបាលគ្រឿងញៀនគ្រោះថ្នាក់ (DDB) បានថ្លែងថា ការិយាល័យរបស់គាត់នឹងសិក្សាអំពីសំណើដើម្បីពង្រឹងយុទ្ធនាការបង្ការគ្រឿងញៀននៅតាមសាលារៀននិងដាក់ចេញគោលនយោបាយមួយដើម្បីធានាការអនុវត្តត្រឹមត្រូវប្រសិនបើចាំបាច់។
លោក Cuy បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កម្មវិធីទប់ស្កាត់គ្រឿងញៀននៅតាមសាលារៀនគឺមានរួចស្រេចទៅហើយ។ ទាំងនេះបានបង្ហាញថាមានប្រសិទ្ធភាពក្នុងការរារាំងការប្រើគ្រឿងញៀននិងបង្កើតសារៈសំខាន់នៃការដឹកនាំរបៀបរស់នៅដែលមានសុខភាពល្អនិងគ្មានថ្នាំញៀនក្នុងចំណោមសិស្សសាលា” ។
មន្ត្រីទំនាក់ទំនងសាធារណៈរបស់ DDB ឈ្មោះ Ella Marie Dimaculangan បាននិយាយថា ការពិគ្រោះយោបល់ជាមួយសាលារៀន មាតាបិតានិងសមាជិកដទៃទៀតនៃគណៈកម្មាធិការ DDB ដែលក៏រួមមានទាំងក្រសួងអប់រំផងដែរនោះគឺនឹងត្រូវឡើងដើម្បីធានាថា សិទ្ធិរបស់សិស្សត្រូវបានការពារហើយសុវត្ថិភាពរបស់ពួកគេត្រូវបានធានា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងអប់រំបាននិយាយថា ខ្លួនសូមជំទាស់ផែនការរបស់ភ្នាក់ងារអនុវត្តគ្រឿងញៀនដែលតម្រូវឲ្យសិស្សបឋមសិក្សាចំនួន១៤លាននាក់មកពីថ្នាក់ទី៤ដល់ថ្នាក់ទី៦ត្រូវធ្វើតេស្តរកសារធាតុញៀនដោយនិយាយថាវាផ្ទុយនឹងច្បាប់៕ REUTERS
[caption id="attachment_934027" align="aligncenter" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments