Ad Code

ផលិតកម្ម​២ ​ចេញមុខ​សុំទោស​ជា​សាធារណៈ​ លើ​ករណី​ផលិតកម្ម​វីដេអូ​ខារ៉ាអូខេ​ស្រើបស្រាល



ភ្នំពេញ ​៖​ ស្រប​ពេល ​ដែល​មានការ​រិះគន់​ជាច្រើន​របស់​មហាជន ​និង​មានការ​ស្នើ​​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវមាន​វិធានការ​ព្រមាន​ដល់​ការផលិត​វីដេអូ​ចម្រៀង​ខារ៉ាអូខេ​(MV)​ ដែល​មាន​លក្ខណៈ​សិច​ស៊ី​ស្រើបស្រាល​ជ្រុល​ហួស​ហេតុ​នោះ​ ​ក៏​ស្រាប់​តែមាន​ផលិតកម្ម​ចំនួន​២​បានចេញ​មុខ​សុំទោស​មហាជន​ជា​សាធារណៈ។

ចំពោះ​ផលិតកម្ម​ក្នុងស្រុក​ចំនួន​២​ដែល​ដឹងថា ​កន្លងមក​ខ្លួន​ធ្លាប់​ចេញផ្សាយ​នូវ​បទ​ចម្រៀង​ខារ៉ាអូខេ​ដែល​ថត​សម្តែង​មាន​បញ្ចូល​នូវ​ឈុត​ឱប​ថើប​ស្រើបស្រាល​នោះ​គឺ​មាន​ផលិតកម្ម​សាស្តា​(Sasda)​និង​ផលិតកម្ម​ភី​(P) ។ ខណៈ​មាន​ផលិតកម្ម​មួយចំនួនទៀត​ក៏​ហាក់​កំពុង​ភ័យ​ខ្លួន​លើ​ករណី​នៃ​ការព្រមាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ផង​នោះ​។​

ផ្អែក​តាម​ខ្លឹមសារ​នៃ​លិខិត​សុំទោស​របស់​ម្ចាស់​ផលិតកម្ម សាស្តា​(Sasda) បាន​លើកឡើងថា ​ខ្ញុំ អ៊ុក រតនា អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម សាស្តា​(Sasda) មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤០៣ ផ្លូវ​លេខ​២៤BT-​ភូមិ​សន្សំ​កុសល​០៤​សង្កាត់​បឹងទំពន់​ទី​០១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​សូម​សន្យាថា បញ្ឈប់​កា​រថ ត​MV​បែប​សិច​ស៊ី​ស្រើបស្រាល​ដោយ​ប៉ះពាល់​ប្រពៃណី​វប្បធម៌​របស់​ជាតិ​។​

ប្រភព​ដដែល​នេះ​បាន​បន្តថា យើងខ្ញុំ​នឹង​គោរព​តាម​អនុក្រឹត្យ​លេខ​២៣៤​អនក្រ​.​បក​ស្តីពី​ការគ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​។ ក្នុងករណី​ដែល​ផលិតកម្ម​នៅតែ​បន្ត​ការផលិត​​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ យើងខ្ញុំ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

ដោយឡែក​សម្រាប់​ផលិតកម្ម​ភី​ឯ​ណោះ​វិញ​ក៏បាន​ប្រកាស​សុំទោស​ជា​សាធារណៈ​ដែរ​ថា​ខ្ញុំបាទ​ជា ម្ចាស់​ផលិតកម្ម ភី និង​ឆា​នែ​ល​ផលិតកម្ម ភី ខ្ញុំបាទ​សូម​ផ្ញើ​សារ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ ខ្ញុំបាទ​សូមទោស និង​សូម​អភ័យទោស​ចំពោះ​ការផលិត វី​ឌី​អូ បទ​ចម្រៀង​ដែលមាន​ភាព​ស៊ី​ច​ស៊ី​ទាំងនេះ។

ផលិតកម្ម​ខាងលើ​បាន​បន្ថែមថា ខ្ញុំបាទ​សូមទោស​រាល់​កំហុសឆ្គង​ខ្ញុំបាទ​សូម​សន្យាថា​នឹង​បញ្ឈប់​ក្នុងការ​ផលិត​បទ​ចម្រៀង ដែលមាន​រូបភាព​សិច​ស៊ី តទៅទៀត​ហើយ សូម​អរគុណ​សម្រាប់​ការគាំទ្រ​ផលិតកម្ម ភី សូម​ផ្ញើ​សារ​នេះ​ជូនទៅ​ដល់​លោក តាំង គីម​សួ ផង សូម​អរគុណ​។​

ជាការ​ពិតណាស់​បើតាម​ការកត់សម្គាល់​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺមាន​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​បាន​បង្វែរ​ពី​ការផលិត​វីដេអូ ​ដែល​មាន​ការ​សម្តែង​លក្ខណៈ​អប់រំ​មក​ជា​វីដេអូ​ខារ៉ាអូខេ​ ដែល​មាន​សកម្មភាព​ថត​សម្តែង​លក្ខណៈ​សិច​ស៊ី​ស្រើបស្រាល​ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​។​ មិនតែប៉ុណ្ណោះ​ក៏​មាន​តួ​សម្តែង​ស្រី​-​ប្រុស​របស់​ខ្មែរ​មួយ​ចំនួនទៀត ​​​ហាក់ដូចជា​គ្មាន​ភាព​ញញើត​សោះ​ឡើយចំពោះ​ការរិះគន់​ឬ​ចំណាត់ការ​របស់​ក្រសួង​លើ​ករណី​ថត​ស្រើបស្រាល​បង្ហាញ​សាច់​ខ្ចី​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu